ចង់ជោគជ័យ មកស្គាល់ឈ្មោះថ្នាំ៤គ្រាប់ ធានាធ្វើឱ្យងាប់សេចក្តីខ្ជិលនៅក្នុងខ្លួន

ជាការពិតណាស់ មនុស្សជោគជ័យភាគច្រើន គឺជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម  មានការប្រឹងប្រែង ​និងអត់ធ្មត់ខ្លាំង ​ថែមទាំងជម្នះឧបសគ្គក្រោកឈរឡើងជាដរាបរហូតទទួលបានគោលដៅដែលខ្លួនប្រាថ្នា។

តែក៏មានមនុស្សខ្លះ ​ចង់បានជោគជ័យដូចគេដូចឯង ​តែបែរជាមានភាពខ្ជិលច្រអូសក្នុងខ្លួនទៅវិញ  ដោយអ្នកខ្លះជាទម្លាប់ ទៅហើយ  ដូច្នេះដើម្បីកាត់ប្ញសខ្ជិលថ្ងៃនេះយើងខ្ញុំសូមណែនាំវិធីគ្រាប់ថ្នា  ៤មុខដដែលអាចជួយអ្នកបាន។

ទាំងនេះជាថ្នាំពុល៤គ្រាប់ លេបហើយងាប់សេចក្ដីខ្ជិល ​ដែលបកស្រាយដោយគណនីផេក អ្នកបន្តវេន ៖

Pill

ទី១ បណ្ដោយខ្លួនឱ្យខ្ជិលសិន៖ ពេលយើងធ្វើរឿងដដែលៗច្រើនប្រាកដជាធុញហើយ ដូចនេះបណ្ដោយខ្លួនខ្ជិលឱ្យអស់ចិត្តសិនចុះ។

ទី២ ទទួលស្គាល់ថាខ្លួនខ្ជិលមែន៖ កុំកុហកខ្លួនឯងតទៅទៀត បើហ៊ានខ្ជិល ក៏ត្រូវតែហ៊ានទទួលស្គាល់ថាខ្លួនជាមនុស្សខ្ជិលផុតលេខ ដូចពាក្យមួយឃ្លាគេតែងនិយាយ “ហ៊ានស៊ី ត្រូវហ៊ានសង”

ទី៣ ផ្លាស់ប្ដូរការគិត៖ តើអ្នកធ្លាប់លឺច្បាប់ស្រូបទាញទេ? ច្បាប់ស្រូបទាញបង្រៀនយើងឱ្យចេះប្រើការគិត “គិតអី បានហ្នឹង”។ ដូច្នេះត្រូវទម្លាប់គិតវិជ្ជមានមកវិញ ទន្ទេញចាំក្នុងចិត្តថា “ខ្ញុំជាមនុស្សឧស្សាហ៍ព្យាយាម” រួចយកគំនិតទៅបំផុសបំផុលចិត្តដោយបង្កើតចំណង់ពិតប្រាកដ មិនមែនចំណង់ក្លែងក្លាយឬចំណង់មួយឆាវ

ទី៤ ផ្លាស់ប្ដូរទម្លាប់៖ ខ្ជិលមកពីមិនដឹងថាត្រូវធ្វើអ្វី ដូចនេះត្រូវទម្លាប់សរសេរកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃ គឺធ្វើរឿងដែលយើងចូលចិត្តបំផុត មានប្រយោជន៍បំផុត ហើយធ្វើការដេញតាមចំណង់របស់យើង(ចំណង់កាន់តែធំ សកម្មភាពកាន់តែធំ)

“មនុស្សខ្ជិល មកពីមិនហ៊ានទទួលស្គាល់ថាខ្លួនខ្ជិល”

អត្ថបទ៖ សយ ចាន់ដេង អតីតសិស្សនិទ្ទេសA

Image