រាជនីសម្រស់នៃប្រទេសចិន ​Fan BingBing មើលពីជ្រុងណានៅតែស្អាតខ្ញង់ដដែល

Fan BingBing  គឺជាតារាស្រីលំដាប់លេខ១នៅប្រទេសចិន ដែលទទួលបានការពេញនិយមបំផុត ទាំងទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាត ​ថែមទាំងមានទ្រព្យសម្បត្តិមហាសាលផងដែរ។

បើគិតមកទល់ពេលនេះ ​Fan  BingBing  មានអាយុជ្រែខ្លាំងជិត ​៤០ឆ្នាំមកហើយ ​តែបើនិយាយពីរូបសម្រស់នៅស្រស់ស្អាតខ្ញង់ដដែល ​ស្ទើរតែស្រស់ស្អាតជាងក្មេងស្រីវ័យខ្ទង់២០ឆ្នាំផង។ ​ជាពិសេសរាល់ការបង្ហាញខ្លួននៅក្នុងកម្មវិធីម្តងៗ តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកកាសែត អ្នកគាំទ្រ និងអ្នកចូលរួមនៅក្នុងកម្មវិធីទាំងអស់។

បើទោះបីជាមួយរយៈចុងក្រោយនេះ ភាពល្បីល្បាញរបស់តារាស្រីរូបនេះហាក់ដូចជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្រោយមានព័ត៌មានអាស្រូវជាច្រើនទាក់ទងនឹងនាង ​តែកេរ្តិ៍ឈ្មោះ និងសម្រស់នាងនៅតែជាទីចាប់អារម្មណ៍ពីអ្នកគាំទ្រ ​ឯការងារនៅតែទទួលបានជាបន្តបន្ទាប់មមាញឹកស្ទើរគ្មានថ្ងៃសម្រាក។

នៅក្នុងថ្មីៗនេះ ​Fan  BingBing  ក៏បានបង្ហាញមុខលើគម្របទស្សនាវដ្តីមួយ ​មើលទៅស្រស់ស្អាតដូចទេពអប្សរយ៉ាងអ៊ីចឹង។

តោះមកទស្សនាទាំងអស់គ្នា៖

80248964_10157780317107145_6603743737812090880_n

80250207_10157780316807145_9122904471104389120_n

80273540_10157780316732145_7766786697924182016_n

80341845_10157780316592145_3664449080286773248_n

80452162_10157780316882145_4678295360550993920_n

80583156_10157780316942145_7663278501486657536_n

80598883_10157780316677145_7519684829814718464_n

80653320_10157780317027145_6288334460718940160_n

81458259_10157780316537145_5198258279091798016_n