កប់ទៀតហើយ! ​ផ្សារទំនើបជប៉ុនល្បី ​AEON Mall សាខាទី៣ ​នឹងបើកដំណើរការឆាប់ៗនេះនៅតំបន់ ៦០ម៉ែត្រនេះតើ – Kalib9 ជីវិតកម្សាន្ត | Pelklas

កប់ទៀតហើយ! ​ផ្សារទំនើបជប៉ុនល្បី ​AEON Mall សាខាទី៣ ​នឹងបើកដំណើរការឆាប់ៗនេះនៅតំបន់ ៦០ម៉ែត្រនេះតើ

ផ្សារទំនើប ​AEON  Mall  គឺជាផ្សារទំនើបល្បីរបស់ជប៉ុន ​ហើយថែមទាំងបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាយើងដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករ រហូតបានបើកដំណើរការដល់ទៅ  ២សាខាផងដែរ។

Aeon Mall In Cambodia

ដោយសារតែផ្សារទំនើបនេះមានភាពល្បីល្បាញខ្លាំងថាជាកន្លែងប្រមូលផ្តុំកន្លែងកម្សាន្ត និងហាងទំនិញល្បីៗ មានអ្នកមកកម្សាន្ត និងគាំទ្រច្រើនបែបនេះហើយ ​ក្រោយពីបានបើកដំណើរការសាខា AEON សាខាទី២ ​សែនសុខមិនទាន់បានមួយឆ្នាំផង ​ពេលនេះ ​សាខាទី ៣ គ្រោងនឹងបើកដំណើរការក្នុងពេលដ៏ខ្លីឆាប់ៗនេះទៀតផង។

យោងតាមរយៈ គណៈកម្មាធិការវិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​ជូនដល់​ក្រុមហ៊ុន AEON MALL (Cambodia) Co.,Ltd លើ​គម្រោង​សាងសង់​ផ្សារទំនើប ពោលគឺជាផ្សារទំនើបអ៊ីអនទី៣។ ដោយគម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិព្រែកតាឡុង៣ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (តំបន់ផ្លូវ៦០ម៉ែត្រ) មាន​ទុនវិនិយោគ​ប្រមាណ ២៨៩,៦លានដុល្លារ។

ដូច្នេះកុំភ្លេចត្រៀមខ្លួន  កន្លែងកម្សាន្តបើកថ្មីនេះ នៅមិនឆ្ងាយពីក្រុងភ្នំពេញយើងប៉ុន្មាននោះទេ ​ដឹងតែនាំគ្នាមកលេងផ្អើលទៀតហើយ៕

12_JnMVMs5.2e16d0ba.fill 960x540

5e03f0b48da64_1577316480_large