រឿងពិតគួរឱ្យសរសើរ! កុំឱ្យគេថារត់តាមគ្នា យើងនៅក្រធ្វើតាមសមត្ថភាពសិន ចាំមានបានចាំដាក់ម៉ារោងទៀត!

ជាការពិតណាស់ ​គូស្នេហ៍ដែលស្រលាញ់គ្នា ​តែងតែរមែងចង់រៀបការយ៉ាងអធិកអធមតាមទៅច្បាប់  ក្រោមការដឹងឮពីចាស់ទុំ និងញាតិមិត្តបងប្អូន ​ចុះបើគ្មានលទ្ធភាព តែបើក្រ ​ តើគូស្នេហ៍ទាំងអស់នឹងត្រូវទ្រាំចាំច្រើនឆ្នាំប៉ុណ្ណាដែរទៅ?

ជាក់ស្តែងគូស្នេហ៍មួយគូ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ខ្លួន  និងពិចារណាមើលថា ​គំនិតពួកគេពិតជាត្រឹមត្រូវមែន ​ថែមទាំងទទួលបានការសរសើរ និងការគាំទ្រផងដែរ ​នោះដោយសារតែអ្នកទាំង២ ​សុខចិត្តក្រាបផ្ទឹមសែនធម្មតាក្រោមការដឹងឮពីចាស់ទុំសងខាង ​ជាប្តីប្រពន្ធ ទោះពិធីតូចធំមិនសំខាន់ ​សំខាន់បានរស់នៅជុំគ្នាចាប់ដៃតស៊ូ ​ព្រោះតែពួកគេគ្មានលទ្ធភាព។

តាមរយៈគណនីហ្វេសប៊ុក Je Na បានរៀបរាប់ថា៖ « អគុណសម្រាប់ភាពច្បាស់លាស់ នឹងការគោរព ផ្ដល់តម្លៃ❤️☺️ ចំណងជីវិត ចងទុកសិន ចាំកូន3ចាំដាក់អោយណាណី😆 កុំអោយគេថារត់តាមគ្នា យើងនៅក្រធ្វើតាមសម្ថភាពសិន ចាំមានបានចាំដាក់ម៉ារោងទៀត 😅 ស្រលាញ់គ្នាមិនគិតភ្នែកគេអ្វីដែលត្រូវគិតគឺ ក្ដីសុខនឹងសុភមង្គល

ស្នេហាការចាប់ដៃរ កសាងជីវិតរស់នៅជាមួយគ្នាមិនមែនដើម្បីហេតុផលណាមួយ តែជាការលះបង់ ទាំងសងខាង លះបង់ អោយគ្នាទៅវិញទៅមក នឹងទទួលយកទៅវិញទៅមក មានក្រឈឺជា ស្មោះត្រង់ ទទួលខុសត្រូវតួនាទី ភារះកិច្ច ឆ្ពោះទៅមុខ មានតែមនុស្ស2នាក់ជាអ្នកដើរ 💕 ធ្វើជិតមួយឆ្នាំហើយទើបដាច់ចិត្តផុស😅 »៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S 135

81207163_2521361481324386_6415279134049566720_n

75224698_2521361607991040_2558376288670711808_n

79031009_2492039204256614_4065914869038186496_n