មេរៀនជីវិតទាំង២០ ដែលយើងគួររៀនសូត្រមុនពេលឈានចូលវ័យ ៣៥ – Kalib9 យល់ដឹង | Pelklas

មេរៀនជីវិតទាំង២០ ដែលយើងគួររៀនសូត្រមុនពេលឈានចូលវ័យ ៣៥

យើងបានរស់នៅក្នុងជីវិតដ៏មមាញឹកខ្លះរហូតទាល់តែពេលខ្លះ យើងកម្រនឹងឈប់ហិតក្លិនផ្កាកុលាប ឬធម្មជាតិនៅតាមដងផ្លូវ ។ នៅពេលយើងឈានចូលវ័យ ៣០ ឆ្នាំយើងចំណាយពេលពេញមួយជីវិតរបស់យើងដើម្បីបំពេញនូវទំនួលខុសត្រូវ និងយកចិត្តទុកដាក់តិចតួចចំពោះដំណើរជីវិតផ្ទាល់ខ្លួនរបស់យើង។ ការថែរក្សាខ្លួនឯងបែបនេះចាប់ផ្តើមដោយការទទួលយកខ្លួនឯង ការស្រឡាញ់បទពិសោធន៍របស់យើង និងការរៀនមេរៀនជីវិតក្នុងពេលបច្ចុប្បន្ន។

យើង បានចងក្រងមេរៀនជីវិតចាំបាច់បំផុតសម្រាប់អ្នកមុនពេលអាយុអ្នកឈានដល់ ៣ ទសវត្សកន្លះ ដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានភាពងាយស្រួលជាងមុនបន្តិច។

  • ធ្វើកិច្ចការដែលស្របតាមព្រលឹងចិត្តរបស់អ្នក និងស្វែងរកអ្វីដែល យើងស្រលាញ់ចូលចិត្ត។
  • បទពិសោធន៍ទាំងអស់កើតឡើងដោយមានហេតុផល ដូច្នេះព្យាយាមជម្នះអ្វីដែលអ្នកឆ្លងកាត់។
  • វាគ្មានបញ្ហាទេ ក្នុងការនៅម្នាក់ឯងពេលខ្លះ វាផ្តល់ពេលវេលាបន្ថែមដល់អ្នកដើម្បីពិចារណាអំពីជីវិតនិងអ្វីៗនៅជុំវិញអ្នក។
  • ប្រសិនបើអ្នកមានការងឿងឆ្ងល់អំពីការងារដែលធ្វើមិនបានសម្រេចនៅចុងបញ្ចប់សូមគិតឡើងវិញពីមូលហេតុដំបូងដែលនាំអោយ អ្នកចាប់ផ្តើមការងារនោះ។ នេះ មូលហេតុដែលអ្នកគិតឃើញនោះហើយ ជាកត្តាជំរុញឱ្យអ្នកសំរេចបាននូវអ្វីដែលអ្នកចង់បាន។

  • កុំស្វែងរកសុភមង្គល ចូរស្វែងរកការរៀនសូត្រ និងបទពិសោធន៍ - សុភមង្គលនឹងរត់មករកអ្នកវិញ។
  • គំនិតរបស់អ្នកបង្កើតពិភពលោកនៅជុំវិញអ្នកហើយ អ្នកជាអ្នកទាក់ទាញអ្វីដែលចង់ក្លាយជាទៅជា ដូច្នេះចូរធ្វើជាកម្លាំងថាមពលដែលអ្នកចង់ទទួល។
  • បញ្ឈប់ការស្តីបន្ទោស អ្វីទាំងអស់ ជាការជ្រើសរើស។ រៀនទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក។
  • ជឿទុកចិត្តលើអ្វីដែលវិចារណញាណរបស់អ្នកជំរុញឱ្យអ្នកធ្វើ។ ប្រសិនបើវាប្រាប់អ្នកឱ្យអានសៀវភៅ ឬទៅកម្សាន្តកន្លែងណាមួយ ចូរធ្វើវាចុះ។ នៅពេលអ្នកធ្វើតាមវិចារណញាណរបស់អ្នកវានាំអ្នកទៅរកផ្លូវត្រូវ។

  • ពិភពលោកបន្តការផ្លាស់ប្តូរពីមួយពេលទៅមួយពេល ដូច្នេះរៀនបត់បែន និងធ្វើឱ្យខណៈពេលដែលផ្លាស់ប្តូរនីមួយៗ មានតម្លៃបំផុត ។
  • ការភ័យខ្លាចគ្រាន់តែជាអាត្ម័នរបស់អ្នកដែលព្យាយាមការពារអ្នក។ ពេលខ្លះអ្នកគួរតែចាប់ផ្តើមធ្វើអ្វីមួយដោយ ក្តីសោមនស្ស និងអនុញ្ញាតឱ្យជំនឿគ្រប់គ្រងអ្នកជំនួសវិញ។
  • ឈប់ប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ តាមរយៈការដែលឃើញគេបង្ហោះលើបណ្តាញសង្គម នូវអ្វីៗដែលសប្បាយ អស្ចារ្យ និងឡូយឆាយនៅសម្បកខាងក្រៅ។ ជីវិតរបស់អ្នកគឺល្អឥតខ្ចោះណាស់។ សូមចាំថាគ្មាននរណាម្នាក់បង្ហាញពីការបរាជ័យរបស់ពួកគេទេ។
  •  រៀនដោះលែងចោលការរាល់ត្រួតត្រា ទិដ្ឋភាពក្នុងជីវិតខ្លះរបស់អ្នក។ ធ្វើបែបនេះជួយឱ្យអ្វីដែលយើងលះបង់នោះឆ្លងកាត់យើងទៅ។

  • មិត្តភក្តិពិតប្រាកដតែងតែបង្ហាញខ្លួនក្នុងកំឡុងពេលនៃដែលជីវិតយើងជួបការលំបាក ។ ចូរស្រឡាញ់ និងរាប់អានពួកគេ។
  • និយាយពាក្យវេទមន្តដូចជា “អរគុណ” “សូម” និង“ ខ្ញុំស្រឡាញ់អ្នក” ឱ្យបានញឹកញាប់។
  • សើចអោយអស់ក្នុងខ្លួន។ វាមិនសំខាន់ទេថានរណានៅជុំវិញអ្នក អនុញ្ញាតអោយការសើចព្យាបាលអ្នកអោយជាសះស្បើយពីខាងក្នុងទៅ ខាងក្រៅ។
  • ពេលខ្លះវាមិនជាបញ្ហាទេក្នុងការដែលយើងទទួលរងការឈឺចាប់ពីរឿងរ៉ាវអ្វីមួយ ។ អ្នកមិនចាំបាច់ត្រូវប្រយ័ត្នប្រយែង និងបារម្មណ៍ពេកគ្រប់ពេលនោះទេ ប៉ុន្តែការធ្វើវាតាមពេលវេលាត្រឹមត្រូវបង្កើតបានជាចំណងស្និទ្ធស្នាល ជាមួយមនុស្សដែលអ្នកជួប។

  • បន្តផ្លាស់ប្តូរជីវិតរបស់អ្នកអោយទៅជា របៀបរស់នៅ ប្រកបដោយសុខភាពល្អ។ រាងកាយនិងចិត្តរបស់អ្នកនឹងអរគុណអ្នកនៅពេលក្រោយ។
  • ជីវិតរបស់អ្នកគឺជាផ្ទះរបស់អ្នក រាល់សកម្មភាពដែលអ្នកធ្វើគឺវាដូចជាអ្នករៀបឥដ្ឋមួយដុំដើម្បីសង់ផ្ទះ។ អ្វីដែលអ្នកជ្រើសរើសធ្វើរាល់ថ្ងថ្ងៃនឹងកំណត់ថាតើរូបរាងផ្ទះរបស់អ្នកនឹងទៅជាបែបនា។ ចូរជ្រើសរើសប្រភេទផ្ទះដោយភាពឈ្លាសវៃ។
  • ការនិយាយអួតអំពីការគេងមិនគ្រប់គ្រាន់ នឹងមិនផ្តល់ផលល្អដល់អ្នកទេ។ វាបញ្ជាក់ថាជីវិតរបស់អ្នករញ៉េរញ៉ៃហើយអ្នកមានរបៀបរស់នៅមិនស្ថិតស្ថេរ។ ត្រូវដឹងថាជីវិតគឺ ការធ្វើដំណើរវែងឆ្ងាយ ហើយវាមិនមែនជាការប្រឡងប្រណាំងទេ។
  • វាមិនមែនជាការល្អនោះទេក្នុងការធ្វើជាអ្នកដឹងគ្រប់រឿង ។ អ្វីដែលសំខាន់នោះ គឺរបៀបដែលអ្នកចេះស្តាប់គំនិត និងការផ្តល់តម្លៃអោយអ្នកដ៏ទៃទៅវិញទេ។

  • មិនមែន រឿងគ្រប់យ៉ាងសុទ្ធតែគួរតែទាក់ទងនឹងលុយនោះទេ ប៉ុន្តែការមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពិតជាធ្វើអោយអ្នកមានសេរីភាព។•មេរៀនសំខាន់ចុងក្រោយ វ័យ ៣០ ឆ្នាំរបស់អ្នកគឺជាដំណាក់កាលមួយដែលអ្នកអាចប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងខ្លាំង។ មិត្តរបស់អ្នករៀបការឪពុកម្តាយរបស់អ្នកចាស់ហើយមានរឿងរ៉ាវច្រើនទៀត។ ខណៈពេលដែលមើលទៅដូចជា មានរឿងរ៉ាវច្រើនដែលអ្នកត្រូវគិត សូមកុំភ្លេចស្រឡាញ់ និងរក្សារទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ព្រោះពួកគេជាពិភពលោករបស់អ្នក។

ប្រែសម្រួល Hanuman

ប្រភព Brightside.me

Credit Photo Reader / The Weinstein Company