ឱ្យខ្ចីបាត់មិត្តភាព! នេះជាហេតុផល៦យ៉ាង ​ដែលអ្នកមិនគួរឱ្យមិត្តភក្តិខ្ចីលុយទាល់តែសោះ – Kalib9 ជីវិតកម្សាន្ត | Pelklas

ឱ្យខ្ចីបាត់មិត្តភាព! នេះជាហេតុផល៦យ៉ាង ​ដែលអ្នកមិនគួរឱ្យមិត្តភក្តិខ្ចីលុយទាល់តែសោះ

ដឹងអត់ថា ៥០% នៃទំនាក់ទំនងមិត្តភក្កិរបស់មនុស្សត្រូវបានបំផ្លាញ ដោយសារតែការខ្ចីលុយ ហើយខាងក្រោមនេះគឺជាហេតុផលទាំង ៦ ដែលបានកើតឡើង។

១. អ្នកគឺជាជម្រើសចុងក្រោយ

ប្រហែលធនាគារមិនអនុញ្ញាតិផ្តល់កម្ចីអោយគេ ព្រោះអីគេគឺជាអតិថិជនមានហានិភ័យខ្ពស់ ឬ មិនមានឯកសារគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេមានលទ្ធភាពសង។ អ្នកគួរសិក្សាអំពីលទ្ធភាពសង វិញសិន ថាតើគេត្រូវការរយៈពេលយូរ ឬ អត់ ហើយ តើមិត្តភក្កិអ្នកមានប្រាក់ចំណូលទៀងទាត់ និង មានស្ថេរភាព ឬ អត់?

២. អ្នកអាចនឹងមិនបានលុយនេះមកវិញទេ

តាមការសិក្សា ៣ ភាគ ៤ នៃកម្ចីដែលផ្តល់ទៅអោយ មិត្តភក្កិ ឬ ក្រុមគ្រួសារយើង គឺអ្នកមិនបានទទួលមកវិញគ្រប់នោះទេ។ នេះមកពីគេអាចមើលលុយនៅសល់គឺជាកាដូរ ឬ គឺជួយដែលគ្មានសំណងទៅវិញ។

៣. វាធ្វើអោយខូចទម្លាប់មិត្តភក្កិ ឬ សមាជិកក្រុមគ្រួសារអ្នក

ពេលខ្លះបើអ្នកតែងតែជួយពួកគាត់ នោះគាត់នឹងមានទម្លាប់អាក្រក់មួយ ដែលធ្លាក់ក្នុងស្ថានភាពវ័ណ្ឌក និង គាំងលុយជានិច្ច។ ប្រសិនបើក្នុងករណីអាសន្នយូរៗម្តង គឺមិនអីឡើយ តែប្រសិនបើញឹកញ៉ាប់ពេក អ្នកគួរឈប់អោយលុយខ្ចីខ្លះ ដើម្បីអោយគេអាចរៀនទុកដាក់លុយកាក់។

Bigstock Close Up Of Unrecognizable Bla 317560765 900x525

៤. អ្នកប្រហែលជាអាចត្រូវការប្រាក់នេះ

អ្នកខ្លះសុខចិត្ត ពង្រាត់ប្រាក់ពីមាត់ក ខ្លួនឯង ដើម្បីអោយមិត្តភក្កិខ្ចី ព្រោះគិតថាមិត្តអ្នកត្រូវការជាងអ្នក។ គួរគិតឡើងវិញថា អ្នកមានលុយសាគួរសម្រាប់មានអាសន្នខ្លួនឯងឬអត់ និង មានប្រាក់សម្រាប់ចាយដល់ចុងខែ ឬ នៅ មុននឹងហុចអោយគេ?

៥. ការទារលុយពីមិត្តភក្កិ ឬ ក្រុមគ្រួសារអ្នកវិញ គឺជារឿងអៀនមាត់បំផុត

ដោយសារតែមនោសញ្ចេតនា វាអាចនឹងជារឿងអៀនមាត់មួយ ក្នុងការទារសួររកលុយដែលគេជំពាក់។ អញ្ចឹងហើយបានជាយើងភាគច្រើន សុខចិត្តទុកចោល មិនរំលឹក ឬ ទារអ្វីឡើយ។

៦. វាអាចបំផ្លាញទំនាក់ទំនងរបស់អ្នកជារៀងរហូត

ពេលដែលគេសងលុយយឺតញ៉យដងពេក វាអាចធ្វើអោយអ្នកអន់ចិត្ត ហើយអ្នកអាចនឹងបាត់បង់ភាពអាល័យជាមួយមិត្តរបស់អ្នកបាន។ យូរៗទៅ អ្នកអាចនឹងមិនមានអារម្មណ៍សប្បាយចិត្តពេលឃើញមុខគេ ហើយអាចនឹងពិបាកនិយាយរកគ្នាថែមទៀតផង។

ក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើយូរៗ មិត្តភក្កិអ្នកខ្ចីម្តង ឬ ក្នុងចំនួនតិចតួច វាមិនចោទជាបញ្ហានោះទេ។ ក៏ប៉ុន្តែប្រសិនបើការខ្ចីលុយនេះវាឧស្សាហ៍កើតមានឡើង ឬ ក្នុងចំនួនទំហំទឹកប្រាក់ធំនោះ អ្នកគួរពិចារណាអោយបានដិតដល់បន្តិច៕

ប្រភព៖ CamboFinance

Hands Cash_PL18191_200641_st