The Pizza Company គឺជាក្រុមហ៊ុន Pizza មួយដែលល្បីរន្ទឺរពាសពេញកម្ពុជាជាច្រេីនឆ្នាំណាស់មកហេីយហេីយបុគ្គលិកនៅគ្រប់សាខាគឺមានភាពរួសរាយរាក់ទាក់ខ្លាំងមែនទែន ។
តែស្រាប់តែប៉ុន្មានម៉ោងមុននេះយេីងបានឃេីញគណនីហ្វេសបុកមួយឈ្មោះថា MG MG បានរៀបរាប់សារយ៉ាងវែងថា៖ « ខ្ញុំមានរឿងមួយហួសចិត្ត រឿងបុគ្គល The Pizza company Aeon 2 ដែលបានមេីលងាយ ខ្ញុំដែលជាអ្នកទិញ ខ្ញុំបានដេីរចូលទៅទិញ Pizza បុគ្គលប្រុសម្នាក់ដែលជាអ្នកគិតលុយ ឃើញខ្ញុំដេីរពី ចម្ងាយ គាត់ក៏បែរមុខចេញ ខ្ញុំក៏ហៅគាត់ តែគាត់ មេីល លេីក្រោម ហើយធ្វើមិនដឹង ទៀត
ខ្ញុំក៏និយាយថា បងខ្ញុំចង់កម្ម៉ង់ Pizza ១ គាត់និយាយ យកpiazza រស់ជាតិ អី គាត់និយាយដឹងមិនមេីលមុខខ្ញុំ ហើយ ទៅជាចុកទូរសព្ទ ធ្វើមិនខ្វល់ ខ្ញុំក៏ហៅ Pizza ១ គាត់សុំលេខទូរស័ព្ទ ខ្ញុំ ខ្ញុំហៅ លេខឲ្យ គាត់ទៅជាស្រែក ដាក់ខ្ញុំ ថា បងហៅឮៗ មក ហើយខ្ញុំគិតលុយហើយ ក៏ ឈរនៅទីនោះ ដ៏ឈរយូរពេក ក៏ សួរ គាត់ថា បងមានកន្លែងអង្គុយទេ គាត់និយាយតាំង បែរខ្នង ថា ទៅអង្គុយ នៅនោះទៅ
អង្គុយយូរៗ ទៅ កាន់តែយូរ ខ្ញុំក៏មេីលថាគេធ្វើហើយនៅ មានអី ឃើញ Pizza ខ្ញុំនៅ កន្លែងចាំទទួល ខ្ញុំក៏ដេីរទៅសួរគាត់ទេ គាត់ថាបងរបស់ខ្ញុំហេីយនៅ គាត់មិននិយាយហើយ យកPizza ឲ្យខ្ញុំទៅ ដល់ពេលខ្ញុំចុះមកក្រោម វិញ សូម្បីតែ ទឹកច្រលក់ក៏មិនដាក់ឲ្យទៀត
ខ្ញុំទ្រាំនិងបុគ្គលិកនេះ ច្រើនដងពេកហើយ មើលងាយ ខ្ញុំឃើញខ្ញុំខាវមិនខាវ អាវមិនអាវ ខ្ញុំក៏កាន់នំ ដេីរឡើងទៅវិញ បុគ្គលិកប្រុសនោះជ្រួញចិញ្ចើម ហើយស្រែកថា បងឯងយកទៅអត់មានមេីលទេអី » ។
ចំពោះករណីខាងលេីនេះយេីងមានតែចាំមេីលការបកស្រាយរបស់ក្រុមហ៊ុនផ្ទាល់តែម្ដងតេីរឿងនេះពិតដែរឫអត់ហេីយខាងក្រុមហ៊ុនមានចំណាត់ការបែបណាដែរ ៕