ស្រីៗដែលឆ្លងទន្លេ បើមិនជឿកុំប្រមាថ ​រឿងមួយនឹកស្មានមិនដល់ពេលឆ្លងទន្លេរួចកុំដើរចេញពីបន្ទប់ផ្តេសផ្តាសខ្លាចជួបរឿងមួយនេះ!

ជាការពិតណាស់ ​ការពពោះ និងការសម្រាលកូន ​ជាភារកិច្ចដ៏លំបាកខ្លាំងមួយនៅក្នុងជីវិតស្ត្រីគ្រប់រូប  ទាំងការថែរក្សាគភ៌ក្នុងផ្ទៃ ​ទាំងការឈឺពោះឆ្លងទន្លេ​ និងការសម្រាលកូនដ៏លំបាកមួយ។

ក្រៅពីការលំបាកនៅក្នុងការសម្រាលកូនរួច ​អបិយជំនឿខ្មែរយើងក៏មានតំណម  និងការហាមប្រាមមួយចំនួនចំពោះស្ត្រីឆ្លងទន្លេរួចដែរ  ដែលអបិយជំនឿខ្លះក៏ត្រូវបានគេជឿ និងអនុវត្តដល់សព្វថ្ងៃ។

ជាក់ស្តែងថ្មីៗនេះមានបងស្រីម្នាក់ដែលទើបតែសម្រាលកូនរួច ​បានរៀបរាប់ពីបទពិសោធន៍ទាក់ទងនឹងអំបិយជំនឿកាលពីសម្រាលកូន ៣ឆ្នាំមុន ​និងការសម្រាលកូននៅក្នុងឆ្នាំថ្មីៗនេះ ​ដែលអបិយជំនឿនេះបើមិនជឿក៏គួរកុំប្រមាថដែរ។

តាមរយៈគណនីហ្វេសប៊ុក Pen Timsocheata PG បានរៀបរាប់ថា៖ «  កាលពី៣ឆ្នាំមុន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៥៖០០ទៀភ្លឺ នៅមន្ទីពេទ្យ រ៉ូយ៉ាល់ នេះឯង យប់ថ្ងៃទី៣ ខ្ញុំបានដើរទៅខាងក្រៅបន្ទប់សំរាក សំដៅទៅមើលកូនស្រីដែលនៅក្នុងបន្ទប់ មើលថែទារក ដោយចិត្តនឹកកូនពេក ដោយគ្មានបានគិតដល់រឿងអាក្រក់អ្វីឡើយ រហូតពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ សំរាកវិញ ខ្ញុំក៏ប្រាសដេកវិញរំពេចនោះ ស្រាប់តែមានស្រមោលដៃខ្មៅ ស្ទុងៗ មកសង្កត់ ពីលើក្បាលខ្ញុំ ដល់ទៅ២ដង ហើយខ្ញុំប្រឹងស្រែក ហៅប្តីរបស់ខ្ញុំ ដេកកំដរខ្ញុំនៅលើ សាឡុង ស តែគាត់មិនបានលឺឡើយ ហើយខ្ញុំខំ រើបំរាស់មិនចង់រួចក៏ វៀសដៃចំកាបូប លុយខ្ញុំដែលដាក់នៅលើតុ ជំហៀងខ្លួន ទើប បាត់ស្រមោលដៃខ្មៅ នោះ បាត់ទៅ។

ក៏ប៉ុន្តែ ពេលនេះ ម៉ោងដដែល ៣ឆ្នាំក្រោយ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ខ្ញុំមិនហ៊ានដើរចេញទៅក្រៅ ដើម្បីមើលកូនទៀតឡើយ ព្រោះវាធ្លាប់មានមកលើខ្ញុំរួចម្តងហើយ ខ្ញុំមិនបណ្តោយទៀតទេ ហើយក៏មានរបស់ ដើម្បីធ្វើអោយកក់ក្តៅក្នុងអារម្មណ៍នៅនិងដៃរបស់ខ្ញុំដែរ។ សូមបញ្ចាក់ ខ្ញុំសរសេរនេះ ចង់ប្រាប់ដល់មនុស្សស្រីគ្រប់រូប ទោះជាឆ្លងទន្លេ ដោយធម្មជាតិក្តី វះ កាត់ក្តី ក៏កុំដើរចេញទៅណាតែផ្តាស ខុសពីកន្លែង មូលហេតុ គឺគ្រប់មនុស្សស្រី ពេលនឹងសុទ្ធតែមានធ្លាក់ឈា មទាំងអស់ ត្រូវយល់ បើមិនជឿសូមកុំប្រម៉ាត ខ្ញុំ ជួបផ្ទាល់បានហ៊ាន អះអាង »។

ចុះមិត្តនារីៗយល់យ៉ាងណាដែរ?

SAFDSAFAWE 9

ASDFSAFDS

SADFSAFEAW 36

SAFDSAFE 16

ADVG