វិធីធ្វើឱ្យកូនឲ្យៗ ចេះទទួលខុសត្រូវ – Kalib9 គន្លឹះ សម្រង់ | Pelklas

វិធីធ្វើឱ្យកូនឲ្យៗ ចេះទទួលខុសត្រូវ

គ្រួសារ ជាសាលារៀនដំបូង ហើយក៏សំខាន់ជាងគេរបស់កូន​ដូច្នេះគូរធ្វើអ្វីៗជាមួយកូនៗដោយការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នចំពោះពួកគេទាំង កាយវិការ និងពាក្យសម្តីជាដើម។ ជាក្មេងតែងធ្វើអ្វីទៅតាមចិត្តចង់ និងមានអារម្មណ៍ភ័យខ្លាចនៅពេលមានបញ្ហា ដើម្បីកុំឲ្យកូនគេចពីបញ្ហា ឬលាក់បាំងអ្វីមួយ តើក្នុងនាមជាអាណាព្យាបាលក៏ដូចជាឪពុកម្តាយតើអ្នកគួរធ្វើយ៉ាងណាឲ្យកូនមានទំនួលលខុសត្រូវ?

យោងតាម តាមសៀវភៅ ដែលមានចំណងជើងថា បង្វឹកកូនឲ្យចេះទទួលខុសត្រូវ

បានបំផុសជាគំនិតមួយចំនួនទៅដល់អាណាព្យាបាលក្នុងការយកទៅអនុវត្តជាមួយកូនៗជាស្រលាញ់ឲ្យគាត់់ចេះទទួលខុសត្រូវនឹងរឿងរ៉ាវដែលបានធ្វើ។

 

  • ការនិយាយអូសទាញនិងលើកហេតុផល៖នៅពេលជួបបញ្ហាក្មេងមានអារម្មណ៍ថាខ្លាច ដូចនេះយើងគួរនិយាយលួងលោមដោយប្រើពាក្យសម្តីព្រួយបារម្ភ ខ្វល់ខ្វាយពីកុមារជាមុន ដើម្បីឲ្យគាត់ហ៊ានទទួលស្គាល់កំហុស បន្ទាប់មកនិយាយហេតុផលសមរម្យមួយកុំឲ្យកុមារនៅតែប្រព្រឹត្តរឿងនេះម្តងទៀត។

 

  • ចេះដោះស្រាយបញ្ហា៖ បន្ទាប់ពីអ្នកបានណែនាំរួចមក អ្នកគួរតែមានចោទជាគន្លឹះក្នុងការដោះស្រាយឲ្យកុមារអាចដោះស្រាយបញ្ហាដោយខ្លួនគាត់ ទើបនាំឲ្យគាត់ចេះគិតរកគំនិតមកបកស្រាយ។

 

  • ការដាក់ផែនការនិងទិសដៅ៖ មានក្មេងជាច្រើនគាត់ខ្វះនូវចំណុចគួរឲ្យចាប់អារម្មណ៍ ខ្វះទិសដៅ ខ្វះកម្លាំងចិត្តទាក់ទាញ( ដូចជាយើងមានការងារច្រើនត្រូវធ្វើ ដោយឡែកឪពុកម្តាយគួរបង្រៀនពីការបែងចែកគួរធ្វើអ្វីមុននិងអ្វីគួរធ្វើបន្តបន្ទាប់។

 

  • ការចោទសួរ៖ បង្កើតការចាប់អារម្មណ៍ដោយការសួរសំណួរងាយៗ(តើកូនចង់ធ្វើអ្វី?)និងបំមផុសគំនិពីអ្វីដែលត្រូវធ្វើ។

រៀបរៀងដោយ៖ ស្រីណាង

ផ្តល់សិទ្ធិដោយ​៖ Thesalekh