«ជាពេលវេលាដ៏ពិបាក តែជាពេលវេលាដ៏អស្ចារ្យបំផុត» – អ្នកនាង ឱក សុគន្ធកញ្ញាបញ្ចេញវីដេអូនៅថ្ងៃសម្រាលបុត្រ – Kalib9 ជីវិតកម្សាន្ត | Pelklas

«ជាពេលវេលាដ៏ពិបាក តែជាពេលវេលាដ៏អស្ចារ្យបំផុត» – អ្នកនាង ឱក សុគន្ធកញ្ញាបញ្ចេញវីដេអូនៅថ្ងៃសម្រាលបុត្រ

ភ្នំពេញ៖ ជាម្ដាយមួយរូប រឿងដែលទន្ទឹងរង់ចាំបំផុតគឺថ្ងៃដែលកូនរបស់ខ្លួនចាកចេញពីផ្ទៃ ហើយអាចឮសំឡេងយំរបស់កូន ហើយវាក៏ជាពេលព្រមគ្នាដែលទឹកភ្នែកម្ដាយហូរចេញដោយការឈឺចាប់នៃការសម្រាលបុត្រ ក៏ដូចជាទឹកភ្នែកដែលរំភើបដែលកូនអាចសម្រាលមកដោយសុវត្ថិភាព។

Screen Shot 2019 12 31 At 7.08.53 PM

Screen Shot 2019 12 31 At 7.09.00 PM

Screen Shot 2019 12 31 At 7.09.15 PM

មុននេះបន្តិចទំព័រផ្លូវការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើការបង្ហោះវីដេអូមួយ បង្ហាញពីថ្ងៃសម្រាលបុត្ររបស់អ្នកនាង «អ៊ឹង បញ្ញាបុត្រ - Charlie» នៅប្រទេសថៃ កាលពីខែ១១ កន្លងទៅនោះ ស្របជាមួយសារ «ជាពេលវេលាដ៏ពិបាក តែជាពេលវេលាដ៏អស្ចារ្យបំផុត»  ដែលបង្ហាញពីក្ដីរំភើប និងរីករាយយ៉ាងខ្លាំង ដែលអ្នកនាងបានផ្ដល់កំណើតដល់កូនជាទីស្រលាញ់ និងបានក្លាយជាម្ដាយនៅពេលដំបូងក្នុងជីវិត។

Screen Shot 2019 12 31 At 7.10.20 PM

Screen Shot 2019 12 31 At 7.10.38 PM

Screen Shot 2019 12 31 At 7.10.44 PM

វីដអូខ្លីជិត ៣នាទី ដែលបានបង្ហោះនោះ យើងអាចឃើញទឹកមុខដ៏រំភើបរបស់អ្នកនាង ឱក សុគន្ធកញ្ញា ក៏ដូចជាក្រុមគ្រួសារ ជាពិសេសស្វាមីជាទីស្រលាញ់ លោកអ៊ឹង សុខលី ដែលត្រៀមខ្លួនយ៉ាងរួចរាល់ដើម្បីស្វាគមន៍សមាជិកតូចម្នាក់ទៀតនៃគ្រួសារ គឺកូនប្រុសជាទីស្រលាញ់ អ៊ឹង បញ្ញាបុត្រ - Charlie និងរូបភាពក្រោយសម្រាល ដែលយើងអាចឃើញទឹកមុខដ៏អស់កម្លាំងក្រោយសម្រាល ប៉ុន្តែមានស្នាមញញឹម ដ៏កក់ក្ដៅ ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា។

ទស្សនាវីដេអូខាងក្រោម៖