អ្នកម្តាយមានកូនបីដ៏ស្រស់ស្អាតម្នាក់ សម្រកទម្ងន់ ២៥ គីឡូ យ៉ាងរហ័សក្នុងរយៈពេល ៦ ខែ ដោយមិនចាំបាច់ហាត់ប្រាណ – Kalib9 សម្រស់និងសុខភាព | Pelklas

អ្នកម្តាយមានកូនបីដ៏ស្រស់ស្អាតម្នាក់ សម្រកទម្ងន់ ២៥ គីឡូ យ៉ាងរហ័សក្នុងរយៈពេល ៦ ខែ ដោយមិនចាំបាច់ហាត់ប្រាណ

អ្នកម្តាយដែលមានកូនបីនាក់រូបនេះ បានបង្ហាញពីរបៀបដែលនាងស្រក់ ២៥ គីឡូក្នុងរយៈពេល ៦ ខែដោយមិនធ្វើលំហាត់ប្រាណបន្ទាប់ពីនាងបានកាត់បន្ថយកាឡូរីយ៉ាងខ្លាំង។

Lose Weight

Jamie Ipek មកពីទីក្រុង Melbourne រដ្ឋ Victoria បានប្តេជ្ញាថានឹងសម្រកទំងន់ ១០៦ គីឡូរបស់នាងមុនពេលនាងមានអាយុ ៣០ ឆ្នាំ។

ដូច្នេះហើយនាងបានងាកទៅរករបបមួយ ដែលអនុវត្តតាមលទ្ធផលការស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រ និងធ្វើតាមគោលការណ៍របបអាហារនៃវិធីញ៉ាំចុកម្ហូបអាហារដែលមានកម្រិតកាបូអីដ្រាតទាប ដើម្បីទទួលបានលទ្ធផលលឿនប៉ុន្តែយូរអង្វែង។

បន្ទាប់ពីលះបង់ចោលម្ហូបអាហារចម្អិនរហ័ស​ និងទម្លាប់ញ៉ាំអាហារច្រើនៗចាន រយៈពេល ៦ ខែមក អ្នកម្តាយរាងស្តើងស្អាតក្នុងពេលបច្ចុប្បន្នដែលឈានចូលវ័យ ៣១ រូបនេះ បានស្រកទម្ងន់ នៅសល់ ៨១ គីឡូ។

Lose

"ខ្ញុំបានសាកល្បងទទួលទានរបបអាហារ និងវិធីសាស្ត្រខុសៗគ្នាជាច្រើនដើម្បី សម្រកទម្ងន់ហើយ នៅទីបំផុតខ្ញុំក៏បោះបង់ចោលការតស៊ូព្យាយាមទាំងនោះ រួចត្រលប់ទៅទម្លាប់ចាស់ដដែល។ ទំលាប់ញ៉ាំអាហារដែលមិនល្អនេះហើយ ដែលធ្វើអោយខ្ញុំមើលឃើញថាខ្ញុំត្រលប់ទៅរកទម្ងន់ដើមយ៉ាងឆាប់រហ័ស ទាំងដែលខ្ញុំបានព្យាយាមសម្រកវាយ៉ាងខ្លាំង" ។

ទម្លាប់ញ៉ាំអាហាររាល់ថ្ងៃរបស់នាងបង្ហាញថា នាងញ៉ាំអាហារដែលមានកាឡូរីច្រើនពេកដែលមួយផ្នែកធំគឺលើសពី អ្វីដែលរាងកាយត្រូវការ ហើយអាហារដែលនាងជ្រើសរើសអាហារសុទ្ធតែជាអាហារដែលមិនផ្តល់ថាមពលដល់រាងកាយរបស់នាង។

នាងបាននិយាយថា“ ខ្ញុំពិតជាកម្រ ធ្វើលំហាត់ប្រាណណាសស់ ព្រោះ ខ្ញុំមិនមានកម្លាំង ហាត់នោះទេ” ។

ដោយមានជំនួយពីអ្នកជំនាញផ្នែកចំណីអាហារ Kate Save, Jamie បានចុះឈ្មោះធ្វើចូលរួមកម្មវិធី Be Fit Food បន្ទាប់ពីនាងបានឃើញកម្មវិធីសម្រកទំងន់ Shark Tank នៅលើកញ្ចក់ទូទស្សន៍មួយ។

ពេលកំពុងចូលរួមកម្មវិធីជេលី ត្រូវបានអនុញ្ញាតឱ្យញ៉ាំអាហារដែលមាន ៨០០ ទៅ ៩០០ កាឡូរីក្នុងមួយថ្ងៃដោយមានអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច និងអាហារសម្រន់ដែលមានបញ្ចូលក្នុងផែនការអាហារ។

បន្ទាប់ពីការតស៊ូដំបូងបានកន្លងផុតទៅខ្ញុំចាប់ផ្តើមមានអារម្មណ៍ល្អប្រសើរជាងមុន

នាងបាននិយាយថា“ ក្នុងសប្តាហ៍ទី ១ ខ្ញុំស្រកបាន ៣,៩ គីឡូហើយបន្ទាប់មកខ្ញុំស្រកទម្ងន់ជាមធ្យមពី១ ទៅ ២ គីឡូក្នុងមួយសប្តាហ៍បន្ទាប់ពីនោះ” ។

ចំណែកនៃអាហារក្នុងមួយពេលដែលត្រូវញ៉ាំ នៅពេលដំបូងត្រូវបានកម្រិតអោយញ៉ាំតិចគួរអោយភ្ញាក់ផ្អើលប៉ុន្តែបន្ទាប់ពីការតស៊ូដំបូងបានកន្លងផុតទៅខ្ញុំចាប់ផ្តើមមានអារម្មណ៍ធូរស្រាលជាងមុន។

"ខ្ញុំគេងលក់ស្រួលមានថាមពលកាន់ តែច្រើនក្នុងមួយថ្ងៃៗ ខួរក្បាលខ្ញុំកាន់តែច្បាស់ជាងមុន ខ្ញុំមានសតិកាន់តែប្រសើរហើយខ្ញុំមានអារម្មណ៍ថាមានភាព សុខភាពល្អប្រសើរពេញមួយរាងកាយតែម្តង " ។

នាងតែងកុម្ម៉ង់អាហារ Be Fit Food តាមអ៊ិនធើ ណេតរៀងរាល់ពីរសប្តាហ៍ម្តងហើយ បន្ទាប់មកទុកវានៅក្នុងទូរទឹកកករហូតទាល់តែនាងដល់ពេលវេលាត្រូវ បរិភោគ។

Curried Pumpkin Soup 05092018

អាហារពេលព្រឹកនឹងរួមមានគ្រាប់ធញ្ញជាតិ ជាមួយទឹកដោះ ប្រភេទស៊ុប ដូចជា ការីល្ពៅនិងស៊ុបសាច់មាន់ សម្រាប់អាហារថ្ងៃត្រង់និងអាហារពេលល្ងាចអាចជាប្រភេទអាហារបែបអ៊ីតាលីប្រភេទ Lasagna។

Slow Cooker Casseroles 2507701 Slow Cooker Sausage Lasagna_0_1

បើនិយាយពីអាហារសម្រន់ Jamie ចូលចិត្តបញ្ចូលដុំគ្រាប់ធញ្ញជាតិដែលមានប្រូតេអ៊ីន ឬទឹកដោះគោជូរ សម្រាប់បង្កើនថាមពលក្នុងរាងកាយបន្ថែម។

Cereal_1402406c

នាងមិនបានធ្វើលំហាត់ប្រាណក្នុងរយៈពេល ៣ ខែដំបូងនៃកម្មវិធីនោះទេ ព្រោះនាងស្រកទម្ងន់ច្រើនដោយសារការផ្លាស់ប្តូររបបអាហាររបស់នាង។

បន្ទាប់ពីនោះនាងបានត្រលប់ទៅកន្លែងហាត់ប្រាណដើម្បី ហាត់ពង្រឹងសាច់ដុំ។

នាងបាននិយាយថា“ ខ្ញុំបានធ្វើលំហាត់ដោយការរត់តិចតួចណាស់ប៉ុន្តែភាគច្រើនខ្ញុំហាត់លើកដុំដែកច្រើនជាង។

ខ្ញុំពិតជារីករាយនឹងការធ្វើលំហាត់ប្រាណប្រភេទនេះណាស់ហើយវាអនុញ្ញាតឱ្យខ្ញុំមានភាពបត់បែនក្នុងការទៅហាត់ប្រាណនៅពេលណាដែលខ្ញុំចង់បាន ដោយមិនចាំបាច់ហាត់ប្រាណតាមកាលវិភាគនោះទេ។

ថ្មីៗនេះនាង Jamie បានសម្រាល កូនទី ៣ របស់នាងហើយគ្រោងនឹង បញ្ជាទិញអាហារសុខភាពម្តងទៀតដើម្បី កុំអោយកូនរបស់នាងផ្ទុកកាឡូរីច្រើនដែរ។

Jamie បាននិយាយថា “ដើម្បីរក្សាការសម្រកទម្ងន់ខ្ញុំព្យាយាមប្រកាន់ខ្ជាប់របបអាហារដែលមានជាតិស្ករទាប ញ៉ាំបន្លែច្រើន ហើយខ្ញុំហាត់ប្រាណ ៣ ដងក្នុងមួយសប្តាហ៍” ។

 

ប្រែសម្រួល៖ ហនុមាន

ប្រភព៖ Dailymail