Sweet ដល់ហើយ! លោកខេមរៈ សេរីមន្ត ដឹកដៃភរិយាទៅលេងខេត្តមណ្ឌលគិរី ក្រោយត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសបារាំង

មណ្ឌលគិរី៖ លោកខេមរៈ សេរីមន្ត ក្រោយឈានជើងចូលផលិតកម្មរស្មីហង្សមាស លោកតែងតែបង្ហាញរូបភាពគ្រួសារ ភរិយា ជាពិសេសកូនៗរបស់លោកជារឿយៗ ដែលធ្វើឱ្យអ្នកគាំទ្រ និងទស្សនិកជនមិនតិចនាក់ សសើរពីគ្រួសារតូចដ៏មានសុភមង្គលរបស់លោក។

82933773_2577362112360454_7256422335505235968_o

ថ្មីៗនេះ លោកបានបង្ហោះរូបភាពជាមួយភរិយារបស់លោក នៅរមនីយដ្ឋានជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី ជាមួយសម្លៀកបំពាក់បែបជនជាតិដើមភាគតិច ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់ សសើរ និងអបអរចំពោះគូស្នេហ៍មួយគូនេះ ផងដែរ។

82448012_2577362312360434_9192912541108404224_o

គួររំលឹកផងដែរថា ក្រោយឈានជើងចូលផលិតកម្មរស្មីហង្សមាស ប្រជាប្រិយភាពរបស់លោក ខេមរៈ សេរីមន្ត ហាក់លោតខ្ពស់ថែមមួយកម្រិតទៀត ខណៈបទចម្រៀងដែលចេញលក់ របស់លោកសុទ្ធតែ ជាបទចម្រៀងនិពន្ធថ្មី និងសម្រិតសម្រាងយ៉ាងពិសេសផងដែរ៕

81786479_2577362392360426_701586618653343744_o

82241723_2577362132360452_8040038062098481152_o