ក្រមែនពិតតែមិនក្រចិត្ត! លោកយាយចំណាស់ម្នាក់ ហេតុតែដើរសុំបន្ទប់ទឹកគេឯងមិនបាន ស្រាប់តែមានហាងចិត្តល្អឱ្យចូល យកនំជូនជាសគុណទៀត

ថ្មីៗនេះលោកយាយដើរទូលនំលក់មួយរូប បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិតក្តុកក្តួលយ៉ាងខ្លាំង ​ហេតុតែដើរលក់ហត់នឿយ  ហេវហត់ ដើរសុំបន្ទប់ទឹកគេលុបមុខ ​លាងដៃជើង ​គ្មានហាងណាឱ្យចូលនោះឡើយ។

តែជាសំណាងល្អបានដើរប្រទះនឹងហាងទូរស័ព្ទចិត្តធម៌មួយកន្លែងអនុញ្ញាតិឱ្យលោកយាយចូលប្រើប្រាស់បន្ទប់ទឹក ​តែដោយទឹកចិត្តលោកយាយបានឱ្យនំម្ចាស់ហាងជាសគុណផងដែរ ​តែម្ចាស់ហាងហេតុតែអាណិតលោកយាយបានជូនប្រាក់ត្រលប់ទៅវិញ ​ធ្វើឱ្យមហាជនសម្តែងក្តីកោតសរសើរខ្លាំងនូវទឹកចិត្តចំពោះមនុស្សចាស់បែបនេះ។

82281818_1456223131208067_6421876796521709568_o

តាមរយៈគណនីហ្វេសប៊ុក Channy Elish បានរៀបរាប់ថា៖ « ម្តាយគេ​ ម្តាយឯង😔គាត់បណ្តេីកង់ដេីរលក់នំ​មិនដឹងមកពីណាទេ​ ឈឺបត់ជេីងចង់ចូលបន្ទប់ទឹក​ គាត់ប្រាប់ថាសុំគេចូល4-10ផ្ទះហេីយគេមិនអោយចូលទេព្រោះគេចិនលក់ដូរធំ​ មានតែចៅឯងទេលក់ដល់ហាងទូរសព្ទ័ហេីយ ក៏អោយយាយចូលដែរ​ ខ្ញុំចូលយូបន្ទិចហេីយព្រោះហត់ ហេីយក្តៅចាក់ទឹកច្រេីនបន្តិចហេីយ​ ព្រោះលាងមុខផង​ លាងដៃផង😔

81459232_1456223091208071_5590113507287760896_o

ខ្ញុំស្តាប់ហេីយសង្វែកណាស់លោកយាយ​ តាមខ្ញុំស្មានព្រះជនមិនក្រោម70ឆ្នាំជាងទេ🙏គ្រាន់តែចូលបន្ទប់ទឹករួចក៏អោយនំខ្ញុំដែរ​ គាត់ថាអរគុណដែលចៅអោយចូលបន្ទប់ទឹក អោយទឹកលាងមុខ​ លាងដៃ​ យាយមានកំលាំងហេីយ​ យាយលាហេីយ​ យាយទៅលក់បន្ត​ ​អរគុណ​ចៅ​ អោយពរខ្ញុំហូហែរ🙏🙏🙏គ្រាន់តែចូលបន្ទប់ទឹកមិនបាន5នាទីផ️️ង​ គាត់ក្រលុយមែន​ តែមិនក្រចិត្តទេមាននំអោយខ្ញុំវិញទុកជាការអរគុណខ្ញុំទៀត❤️️​ តែនំដែលគាត់អោយខ្ញុំមិនបានយករបស់គាត់ហ្វីទេ​ ខ្ញុំជូនជាលុយតម្លៃនំទៅគាត់វិញគ្រប់ចំនួន​ សូមលោកយាយមានសុខភាព🙏🙏🙏​ »៕

Screen 1

81958199_1456223034541410_4114291297601191936_o

82166944_1456223174541396_596408208218652672_o