ចូលរួមអបអរសាទរដល់ប្អូនៗ ! តារាចម្រៀងលោក​ ព្រាប​ សុវត្ថិ​ ប្រកាសបរិច្ចាគប្រាក់សាងសង់សាលារៀននៅព្រៃវែង!

ភ្នំពេញ : លោកអ្នកច្បាស់ជាស្គាល់ហេីយអំពីកំពូលតារាចម្រៀងលោក​ ព្រាប​ សុវត្ថិ​ ដែលលោកគឺជាតារាចម្រៀងចាស់វស្សាមួយរូបនៅក្នុងស្រុកផងដែរ​ ។ ហេីយយេីងក៏ធ្លាប់បានដឹងហេីយថាលោកតែងតែជួយបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅកាន់អំពេីសប្បុរសធម៌ច្រេីនផងដែរ​ ដេីម្បីចែករំលែកទៅកាន់មនុស្សដែលពួកគាត់ខ្វះខាត​ ។

P 2020 01 11 50 2

ស្របពេលនេះដែរលោក​ ព្រាប​ សុវត្ថិ​ ព្រមទាំងក្រុមគ្រួសារក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសាងសង់សាលារៀននៅឯ​តំបន់ដាច់ស្រយាល​ ក្នុងបរិវេន​ សាលាបឋមសិក្សា​ ស្វាយ​ ស្ថិតនៅក្នុង​ ភូមិ​ស្វាយ​ ឃុំកំពង់សឹង​ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ដែលនេះគឺទង្វេីប្រពៃណាស់។ ហេីយមិនត្រឹមតែជួយសាងសង់សាលារៀននោះទេ​លោកក៏បានប្រកាសថានឹងជួយជាសម្ភារៈដល់ប្អូនៗក្នុងការសិក្សារៀនសូត្រទៀតផង។

P 2020 01 11 54

តាមរយៈជំនួយខាងលេីបងប្អូនដែលមានកូនរៀននៅទីនោះគឺមានសេចក្ដីសាទរមែនទែនចំពោះទឹកចិត្តដ៏ថ្លាថ្លៃដែលលោកដែលជាតារាចម្រៀងជួរមុខរបស់​ កម្ពុជា​ បានជួយពួកគេក្នុងការសិក្សារៀនសូត្រផងដែរ​ ៕

P 2020 01 11 55