គួរឱ្យសសើរ! ភរិយាអភិបាលខេត្តសៀមរាប បង្ហាញកសិដ្ឋានមួយ ដែល​​​​ដាំបន្លែធម្មជាតិនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក!

សៀមរាប៖ កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវទាងអេង ទៀ សីហា ដែលជាភរិយាអភិបាល នៃគណអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការចុះពិនិត្យទីតាំងដាំបន្លែសុវត្ថិភាព ឈ្មោះ "Happy + Co Farm" ដែលមានទីតាំងនៅក្នុងភូមពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ក្នុងគោលបំណងលើកទឹកចិត្ត ក៏ដូចជាសាកសួរដល់ម្ចាស់កសិដ្ឋាន និងជម្រុញបន្ថែមនូវការដាំដុះ និងត្រួតពិនិត្យលើបញ្ហាប្រឈមនានា។

82182712_809209659594271_4991488236950913024_o

ក្រោយពេលត្រួតពិនិត្យរួចរាល់ លោកជំទាវបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការដាំដុះបន្លែធម្មជាតិ ប្រើបច្ចេកវិទ្យាថ្មី ដាំក្នុងបំពង់ទីបជ័រប្រើជាមួយទឹក ដោយមិនចាំបាច់មានដី។ លោកជំទាវបានធ្វើការបង្ហោះសារនៅលើ ទំព័រ Facebook ផ្លូវការរបស់លោកជំទាវថា៖

“អរគុណសន្តិភាព ដែលធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ។ បងប្អូនសាកក្រឡេកមកមើលការដាំបន្លែលក្ខណៈបែប Bio Organic របស់កសិដ្ឋាន Happy +Co នៅក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី និងត្រូវរក្សាសីតុណ្ហភាព ២៧អង្សារ រយៈពេលនៃការប្រមូលផលគឺចន្លោះពី ៥ទៅ៧សប្ដាហ៍ ។ អ្វីដែលសំខាន់នោះ ក្នុងវិស័យកសិកម្មរបស់ Happy+Co ផ្ដោតលើគុណភាព សុវត្ថិភាព និងសុខភាពរបស់អតិថិជនជាចំបង ដែលបន្លែរបស់គាត់មិនប្រើជីគីមីឡើយ ជាពិសេសគាត់បានជួយអោយបងប្អូនកសិករនៅក្នុងមូលដ្ឋានមានការងារធ្វើ និងកាត់បន្ថយការ ធ្វើការចំណាកស្រុកថែមទៀតផង ។ នេះគឺជាការចែករំលែកបទពិសោធន៍ថ្មីៗ ដែលនាងខ្ញុំទទួលបាន ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប”៕

រូបភាពនិងអត្ថបទ៖

82135509_809209639594273_5789026714214465536_o (1)

81380923_809209809594256_1474236297307488256_o

81571573_809209719594265_1439399585641398272_o

81768390_809209539594283_5135420914686492672_o

81780928_809209792927591_1727012040553267200_o

81833589_809209546260949_657219378852397056_o

81979756_809209819594255_3877267084920487936_o

82916900_809209532927617_146650352651862016_o

82166621_809209879594249_8656610896958717952_o

82140492_809209646260939_1126399579042873344_o