ខ្លាំងម៉េះ! សង់សណ្ឋាគារបាំងទេសភាពតំបន់ឆ្នេរដ៏ល្បី ​លេងវាយរំលំឡើងរាបដល់ដីតែម្តង

ថ្មីៗនេះមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ​ដោយសារតែសំណង់សណ្ឋាគារប្រណីតលំដាប់ ២  ក្បែរមាត់សមុទ្ររដ្ឋ Kerala ត្រូវបានរដ្ឋាភិបាលបំផ្លាញចោលរាបដល់ដី ​ព្រោះតែមូលហេតុនៃការសាងសង់បាំងទេសភាពមាត់សមុទ្រខុសច្បាប់ប្រទេស។

២

សណ្ឋាគារប្រណីតដែលត្រូវបានបំផ្ទុះចោលទាំង២នេះ មួយមានកម្ពស់១៩ជាន់ឈ្មោះ H2O Holy Faith និងមួយទៀតគឺជាអគារភ្លោះនៃសណ្ឋាគារ Alfa Serene ត្រូវបានរដ្ឋាភិបាលវាយបំផ្លាញរាបដល់ដីរលំចុះជាបន្តបន្ទាប់តាំងពីថ្ងៃសៅរិ៍ និងបញ្ចប់នៅថ្ងៃអាទិត្យកាលពីសប្តាហ៍មុន ​ដែលមានការឱ្យដឹងពីរដ្ឋាភិបាលគឺដោយសារតែអគារទាំង២នេះ ធ្វើឱ្យបិទបាំងមិនអាចមើលឃើញទេសភាពផ្ទៃសមុទ្រ និងដើមឈើខៀវស្រងាត់ជុំវិញដ៏ល្បី នៅរដ្ឋ Kerala ដោយការសង់បាំងទេសភាពសមុទ្រដ៏ស្រស់បំព្រងនេះមានរយៈពេលជាច្រើនឆ្នាំមកហើយ រហូតដល់តុលាការកំពូលសម្រេចកាលពីខែឧសភាឆ្នាំ ២០១៩ ថា សណ្ឋាគារនេះសង់រំលោភច្បាប់ស្តីពីឆ្នេរសមុទ្រ។

១

គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌានាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេដឹងថាមាន ក្រុមហ៊ុនសាងសង់ជាច្រើនខុសច្បាប់ តែងតែឆ្លៀតឱកាសរំលោភលើសុវត្ថិភាពសាងសង់និងបំពានច្បាប់នានា ដោយមានការទទួលរឃុបឃិតពុករលួយពីអាជ្ញាធរផងដែរ៕

7ef78cfa9468ba6ca3a3c929c175934cb6b2a48b

MaraduDemolition_&50