អស្ចារ្យហ្មង! មិនជួយថែរក្សាបរិស្ថានមធ្យមទេ ​ងំមានចោរមកលួចធុងសម្រាមទៀត

ថ្មីៗនេះមានវិធានការ  និងការសំណូមពរជាច្រើន ​សូមឱ្យប្រជាជនខ្មែរជួយគ្នាថែរក្សាបរិស្ថាន  ទាំងការចោលសម្រាមនៅក្នុងធុងសម្រាម  ដើម្បីឱ្យប្រទេសជាតិស្អាត និងមានអនាម័យ។

នៅក្នុងនោះមានប្រជាជនជាច្រើនបានយល់ដឹងកាន់តែច្រើន នៅក្នុងការថែរក្សាបរិស្ថាន តែក្នុងនោះក៏មានជនអគតិមួយចំនួននៅតែបន្តបោះបង់ដោយគ្មានការពិចារណា ​តែកាន់តែហួសចិត្តទៀតនោះ ​មិនត្រឹមតែមិនជួយបរិស្ថានមានជនខ្លះថែមទាំងធ្វើការលួចយកធុងសម្រាមទៀត។

4

បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក  Huy Bunleng បានបង្ហោះថា៖ « ក្រុងព្រះសីហនុ-មន្ត្រីសាលក្រុងថ្លែងថា កន្លងមកធុងសម្រាមប្រមាណ៥០ធុង ដែលដាក់ជាសាធារណៈតាមឆ្នេរអតីតអារីស្តុន មានអ្នកលួចយកដែលជាប្រការមិនគួរឡើយ ហើយនៅថ្ងៃ១២មករា២០២០នេះ ក្រុមហ៊ុនដឹក សំរាម KSWM បានយកធុងសំរាមដាក់ពង្រាយជាថ្មីទៀត នៅតាមបណ្តោយឆ្នេរអូរឈើទាល(អារីសស្តុន)នេះ សម្រាប់ពលរដ្ឋ អ្នកទេសចរណ៍ដាក់សំរាម។

5

ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៍បានលើកជាសំណូមពរទៅកាន់បុគ្គលមួយចំនួនដែលលួចយកទាំងពីធុងសំរាមនោះ ថាបើមិនបានចូលរួមអ្វីជាមួយសហគមន៍ក្នុងការរក្សាបរិស្ថាន សូមកុំនាំគ្នាមកលួចយកធុងសំរាមទៀត ដើម្បីទុកអោយមហាជនដាក់សំរាម សម្អាតឆ្នេរយើងទាំងអស់គ្នា​» ៕

1

6