អត្រាខ្ពស់ដែលនាំឱ្យអ្នកឡោះងទម្ងន់ឥតឈប់ឈរ គឺអាចបណ្តាលមកពីទម្លាប់ ដែលអ្នកនឹកស្មានមិនដល់ទាំងនេះគឺ÷
ទាំងនេះទម្លាប់អាក្រក់ ៣ ធំៗដែលធ្វើអោយអ្នកឡើងគីឡូហួសកំណត់:
១. ផឹកទឹកក្រូចមានហ្គាស
រាល់ពេលអស់កម្លាំង នឿយហត់ មនុស្សភាគច្រើន តែងតែជ្រើសរើសយកភេសជ្ជៈដែលមានផ្ទុកជាតិហ្គាស ផឹកវាដើមី្បបំពេញនូវថាមពល។ ប្រសិនបើអ្នកឧស្សាហ៍ផឹកទឹកក្រូចមានហ្គាស យូរៗទៅរង្វង់ចង្កេះរបស់អ្នកនឹងរីកធំជាងមុន និងបង្កើនកម្រិតជាតិស្ករក្នុងខ្លួនអ្នក។
២. គេងច្រើនពេក
ជាធម្មតាការគេង 7 ទៅ 8ម៉ោង ទើបធ្វើឲ្យយើងមានសុខភាពល្អទាំង អារម្មណ៍ និងខួរក្បាល។ តែបើអ្នកគេងលើសពីនេះ វាមិនត្រឹមតែធ្វើឲ្យ អ្នកមានអារម្មណ៍ថាធីងធោងនោះទេ តែវាក៏ធើ្វឲ្យអ្នកឡើងទម្ងង់ហួសកំណត់ដែរ។ ពីព្រោះការដុតបំបែកកាឡូរី នៅក្នុងខ្លួន គឺមិនបានបំបែកទៅជាថាមពលឡើយ គឺវានឹងក្លាយទៅជាខ្លាញ់ទាំងអស់។
៣. នៅដាច់យប់
នៅពេលអ្នកនៅដាច់យប់ អរម៉ូនរបស់អ្នកគឺមានដំណើរការយឺត ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានខុសធម្មតា ជាពិសេសគឺឃ្លានរបស់ផ្អែម។ បើអ្នកនៅតែរក្សាទម្លាប់បែបនេះ អ្នកនឹងញៀនរបស់ផ្អែមរាល់យប់ ដូច្នេះវានឹងធ្វើឲ្យអ្នកគ្រប់គ្រងទម្ងន់ខ្លួនឯងលែងបាន៕
អត្ថបទដោយ៖ Kong Rath