តើការប្រើប្រាស់​ដៃឆ្វេងពិតជាបង្ហាញនូវភាពអវិជ្ជមានឬ? – Kalib9 យល់ដឹង | Pelklas

តើការប្រើប្រាស់​ដៃឆ្វេងពិតជាបង្ហាញនូវភាពអវិជ្ជមានឬ?

 

តើអ្នកយល់ថាការប្រើប្រាស់ដៃឆ្វេងពិតជាបង្ហាញនូវភាពអវិជ្ជមានមែនទេ?​ តើការប្រើប្រាស់ដៃឆ្វេងពិតជាទម្លាប់មួយដែលគួរតែកែប្រែមែនទេ?

3

អស់រយៈពេលកន្លងមក មានមនុស្សមិនតិចទេមានទស្សនៈថា “ការប្រើប្រាប់ដៃឆ្វេងជាទម្លាប់ដែលគួរតែកែប្រែ”។ នេះទំនងជាដោយសារតែពួកគាត់យល់ថា “ឆ្វេង” សំដៅលើភាពអវិជ្ជមាន ឯ “ស្ដាំ” សំដៅលើភាពវិជ្ជមាន។ ហេតុដូច្នេះហើយបានជាពួកគាត់បានប្រៀនប្រដៅកូនមិនឲ្យទម្លាប់​ប្រើប្រាស់ដៃខាងឆ្វេងទាំងពេលកាន់សម្ភារៈទទួនទានអាហារ ក៏ដូចជាពេលសិក្សាជាដើម។

2

ផ្ទុយទៅវិញ ការប្រើប្រាស់ដៃឆ្វេងមិនមែនជារឿងដែលអាក្រក់ និងស្ដែងចេញនូវភាពអវិជ្ជមាននោះទេ។ ជាការពិត ការប្រើប្រាស់ដៃឆ្វេង និងស្ដាំសុទ្ធតែជាប់ទាក់ទងជាមួយខួរក្បាលរបស់យើង។ អ្នកនឹងមានការភ្ញាក់ផ្អើល ប្រសិនបើអ្នកធ្លាប់បានយល់ថាការប្រើប្រាស់ដៃឆ្វេងជារឿងមិនគប្បី​ បន្ទាប់ពីបានអានអត្ថបទនេះហើយ។

ជាក់ស្ដែង ខួរក្បាលរបស់មនុស្សគឺជាសរីរាង្គមួយដ៏សំខាន់នៃប្រព័ន្ធប្រសាទចំបង​ ហើយវាចែកចេញជាពីរផ្នែកគឺ ផ្នែកខាងឆ្វេង (left hemisphere) និងផ្នែកខាងស្ដាំ (right hemisphere)។ ផ្នែកនីមួយៗនៃខួរក្បាលមានមុខងារផ្សេងៗគ្នាដែលគួរឲ្យកត់សម្គាល់។

ខាងក្រោមនេះគឺជាមុខងារដោយឡែកពីគ្នានៃផ្នែកទាំងពីររបស់ខួរក្បាល៖

We

១. មុខងារនៃខួរក្បាលផ្នែកខាងឆ្វេង

  • គំនិតចេះវិភាគ
  • ការស្វែងយល់ដោយភាពម៉ត់ចត់
  • ការចេះរៀបចំតាមរបៀបរៀបរយ
  • ការចេះគិតសមហេតុផល
  • ការប្រើពាក្យសម្ដីនិយាយស្ដី
  • ការចេះប្រុងប្រយ័ត្ន
  • ការរៀបចំផែនការ
  • ការយល់ដឹងផ្នែកគណិតវិទ្យា និងវិទ្យាសាស្ដ្រ
  • ការចេះត្រិះរិះពិចារណារកហេតុផល
  • ការមើលឃើញ និងដឹងតាមរយៈភ្នែកខាងស្ដាំ
  • ការបញ្ជាសរីរាង្គផ្នែកខាងស្ដាំ

២. មុខងារនៃខួរក្បាលផ្នែកខាងស្ដាំ

  • ការគិតដោយប្រើវិចារណញ្ញាណ
  • ការយល់ឃើញជារួម
  • ការរៀបចំដោយគ្មានរបៀបរៀបរយ
  • អារម្មណ៍រំជើបរំជួល
  • ការប្រើប្រាស់កាយវិការ
  • ចូលចិត្តការធ្វើដំណើរផ្សងព្រេង
  • ការចង់ធ្វើអ្វីភ្លាមៗដោយមិនគិតពីលទ្ធផល
  • ការចេះច្នៃប្រឌិតផ្នែកសិល្បៈ និងសំណេរ
  • ការស្រមើស្រមៃ
  • ការមើលឃើញ និងដឹងតាមរយៈភ្នែកខាងឆ្វេង
  • ការបញ្ជាសរីរាង្គផ្នែកខាងឆ្វេង

1

តាមរយៈមុខងារសំខាន់ៗនៃផ្នែកទាំងពីររបស់ខួរក្បាលខាងលើបង្ហាញឲ្យឃើញថា ខួរក្បាលពិតជាសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រង និងបញ្ជារាងកាយរបស់យើង។ ឯទស្សនៈដែលយល់ថា ការប្រើប្រាស់ដៃឆ្វេងបង្ហាញពីភាពអវិជ្ជមាននោះមិនមែនជារឿងដែលត្រឹមត្រូវនោះឡើយ។ តាមការពិត មនុស្សដែលនិយមប្រើដៃខាងឆ្វេងមានន័យថា ល្បឿនខួរក្បាលផ្នែកខាងស្ដាំរបស់ពួកគេមានលក្ខណៈប្រសើរជាងផ្នែកខាងស្ដាំទៅវិញនោះទេ។ ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ដៃខាងស្ដាំបញ្ជាក់ថាពួកគេមានសន្ទុះខួរក្បាលផ្នែកខាងឆ្វេងខ្លាំងជាង។

 

By: Cobra

Source: THE HUMAN MEMORY