កើតជាស្រីស្អាតជម្រើសច្រើនមែន! តារាម៉ូឌែលជប៉ុនស្រីល្បីឈ្មោះមួយរូប លែងលះស្វាមីភ្លាមៗក្រោយដើរចាយលុយបំផ្លាញអស់រាប់លានដុល្លារត្រឹមតែរយៈពេល ៣ខែ

ជប៉ុន៖ តារាម៉ូឌែលស្រីជប៉ុន ដែលមានសម្រស់ស្រស់ស្អាតមួយរូប ត្រូវបានគេដឹងថា បានធ្វើការលែងលះស្វាមីអាយុ ៣៦ឆ្នាំ ដែលមានមុខរបរជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ក្រោយរៀបការត្រឹមតែរយៈពេល ៣ខែតែប៉ុណ្ណោះ ដោយសារតែប្តីរបស់នាងបានប្រកាសថាលុយដែលខំរកបានអស់រលីងដោយសារតែស្នាដៃនាងចាយវាយ។

Photo_2020 01 16_08 56 53

តារាម៉ូឌែលស្រីហាយសូ នេះត្រូវបានគេដឹងថាមានឈ្មោះ Kato Sari មានទំនាក់ទំនងស្នេហាជាមួយអតីតប្តីរបស់នាងតាំងពីខែ ឧសភា ឆ្នាំ ២០១៩ រួចក៏សម្រេចចាប់ដៃគ្នាចូលរោងការជាផ្លូវការនៅក្នុង ខែកញ្ញា ឆ្នាំ ២០១៩ ដោយក្នុងអំឡុងជាគូសង្សារនឹងគ្នា នាងបានចាយលុយសង្សារនាងអស់ដល់ទៅ ១០០លានយេន ( $919,000) ហើយសម្រាប់ចិញ្ចៀនភ្ជាប់ពាក្យរៀបការផ្សេង ដែលសង្សារនាងទិញជូននាងមានតម្លៃដល់ទៅ ២លានយេន ($27,300) ដែលទិញសុទ្ធតែពីហាងអលង្ការល្បីរបស់អាមេរិច Harry Winston ។

Photo_2020 01 16_08 56 40

Photo_2020 01 16_08 56 38

Photo_2020 01 16_08 56 33

តែក្រោយពីរៀបការរួច Kato បានបន្តដើរចាយវាយលុយជាច្រើនដោយមិនបានគិត ទៅលើរបស់ទំនើបៗជាច្រើនដូចជា កាបូបប្រេន សំលៀកបំពាក់ប្រេន និងរថយន្តស៊េរីទំនើបជាដើម រហូតធ្វើឱ្យស្វាមីនាងដាច់ចិត្តអង្វរនាងឱ្យឈប់បន្តចាយវាយលុយខ្ជះខ្ជាយបែបនេះតទៅទៀតទៅ ព្រោះគាត់គ្មានប្រាក់ឱ្យនាងចាយតទៅទៀតទេ ហើយក្រុមហ៊ុនរបស់គាត់អាចប្រឈមមុខនឹងការក្ស័យធនផងដែរ។

Photo_2020 01 16_08 57 02

ក្រោយពីបានដឹងរឿងទាំងអស់នេះរួច Kato មានការខឹងសម្បារជាខ្លាំង ហើយចោទប្រកាន់ថា ហេតុអ្វីពេលជាសង្សារនាងអាចចាយលុយ និងទិញអ្វីតាមចិត្តបាន តែពេលរៀបការបែរជាហាមប្រាមនាងទៅវិញ នេះមិនខុសអីពីការបោកប្រាស់ឱ្យនាងរៀបការជាមួយនោះទេ ម្យ៉ាងនាងមិនចូលចិត្តបុរសដែលក្រឡើយ។

បន្ទាប់ពីជម្លោះក៏ក្តៅគគុកមួយនេះបានធ្វើឱ្យប្តីប្រពន្ធទាំង២នេះបានចែកផ្លូវរស់នៅផ្សេងគ្នាក្រោយរៀបការបានត្រឹមតែ ១អាទិត្យ ហើយដំណើរការលែងលះទើបតែបានសម្រេចជាផ្លូវការនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ នេះប៉ុណ្ណោះ។

Photo_2020 01 16_08 57 06

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទី១ទេ ដែល Kato អះអាងថានាងមិនចូលចិត្តប្រុសណាក្រគ្មានលុយឱ្យនាងចាយ ព្រោះជារឿយៗនាងបានបង្ហោះសារលើបណ្តាញទំនាក់ទំនង IG របស់នាងបង្ហាញអារម្មណ៍ថា « សុភមង្គលរបស់នាងគឺជាលុយ ហើយនាងរៀបការក៏ព្រោះតែលុយមួយមុខគត់ » ដោយទទួលបានមតិរិះគន់ជាច្រើនពីអ្នកលេងបណ្តាញសង្គមមួយនេះ។

តែ Kato បានបង្ហាញមូលហេតុថា នេះជារឿងស្មើភាពគ្នាហើយក្នុងការដោះដូររវាងស្ត្រី និងបុរស ព្រោះកើតជាមនុស្សស្រីនាងត្រូវរ៉ាប់រងការពរពោះផង ការសម្រាលកូនផង ថែមទាំងត្រូវចិញ្ចឹមបីបាច់កូនទៀត តែចំពោះប្រុសៗវិញមានតួនាទីត្រឹមតែរកលុយចូលក្នុងគ្រួសារតែប៉ុណ្ណោះ ដូច្នេះគ្រាន់តែឱ្យនាងចាយលុយតាមចិត្តចង់មិនបាន?

ចំពោះរឿងរ៉ាវរបស់នាង តើប្រិយមិត្តយល់យ៉ាងណាដែរ?

រក្សាសិទ្ធ៖ Kalib9

Photo_2020 01 16_08 57 07

Photo_2020 01 16_08 57 04