ជីវិតតស៊ូមិនអស់សង្ឃឹម! ​ទោះក្រមែនពិត តែនិស្សិតម្នាក់ដើររើសសំរាម និងលាងចានឱ្យគេ​ រហូតបានរៀនចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ – Kalib9 ជីវិតកម្សាន្ត | Pelklas

ជីវិតតស៊ូមិនអស់សង្ឃឹម! ​ទោះក្រមែនពិត តែនិស្សិតម្នាក់ដើររើសសំរាម និងលាងចានឱ្យគេ​ រហូតបានរៀនចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ

ប្រទេសថៃ៖ ថ្មីៗនេះរឿងរ៉ាវប្រវត្តិតស៊ូដ៏កម្រមួយរបស់និស្សិតមួយរូប ​ដែលប្រឹងប្រែងរៀនសូត្រ ​និងរកលុយដោយខ្លួនឯងដើម្បីបានរៀននឹងគេ ​រហូតទទួលបានភាពជោគជ័យកំពុងតែក្លាយទៅជារឿងមួយដែលគ្រប់គ្នាសម្តែងនូវក្តីអបអរ និងកោតសរសើរជាខ្លាំង។

និស្សិតមួយរូបនៅក្នុងប្រទេសថៃរូបនេះ ដែលមិនត្រូវបានគេស្គាល់ឈ្មោះ ​គឺជាមនុស្សមួយរូបដែលមានការតស៊ូខ្ពស់ណាស់ ​បើទោះបីជាខ្លួនកើតនៅត្រកូលក្រីក្រម្តាយឪពុកគ្មានលទ្ធភាពឱ្យសិក្សារៀនសូត្របន្តយ៉ាងណាក៏ដោយ ​តែបានប្រឹងប្រែងជម្នះឡើងមកទីក្រុងរកកន្លែងសិក្សាដោយខ្លួនឯង។

B7307562 3505 46B8 A64A 845FF4665170

ត្បិតការសិក្សាតម្រូវឱ្យបង់ប្រាក់ និងការស្នាក់នៅហូបចុកជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ  សម្រាប់និស្សិតរូបនេះក៏ពិតមែន ​តែគាត់មិនសង្ឃឹមឡើយ ​ដោយលោកសុខចិត្តដើររើសសំរាម និងលាងចានឱ្យគេដើម្បីទទួលបានប្រាក់កម្រៃបង់សាលាដោយខ្លួនឯង។

តាមការរៀបរាប់ និស្សិតម្នាក់នេះបានឱ្យដឹងថា ​បើទោះបីជាកើតមកក្នុងគ្រួសារក្រីក្រ ​ហើយការសិក្សាលំបាក ​តែលោកមិនចង់លំបាកនៅថ្ងៃអនាគតបន្តទៀតទេ ​បានជាលោកត្រូវស្រវាស្រទាញរៀនសូត្រដើម្បីងើបចេញពីភាពក្រីក្រនាពេលអនាគត ​ជាពិសេសលោកចង់ឱ្យម្តាយឪពុកលោកមានមោទកភាពចំពោះលោកផងដែរ។

BDBFBF8A FC77 4220 A6DB 1E92204AEDE9

ការតស៊ូពិតជាទទួលបានផ្លែផ្កាគួរឱ្យសរសើរ ​ទីបំផុតលោកក៏បានតស៊ូរៀនចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។ ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការខំប្រឹងមួយនេះបានធ្វើឱ្យមនុស្សជាច្រើនចូលរួមអបអរ និងមានមោទកភាពជំនួសគ្រួសារលោកជាខ្លាំងនៅក្នុងការប្តជ្ញាចិត្តហែលឆ្លងការលំបាកគួរឱ្យសរសើរមួយនេះ៕