ស្បែកសថ្លាស្អាតដូចកញ្ចក់ពីក្នុងខ្លួនមកក្រៅ! ​ទទួលទានទឹកនេះតែ ​១កែវព្រឹក ​និង ​១កែវល្ងាចដឹងតែស្អាតអស់ទាស់

ក្រៅពីថែរក្សាសម្រស់ខាងក្រៅឱ្យស្រស់ផូផង់ទាំងមុខមាត់ ស្បែក សរសៃសក់ និងដងខ្លួនទាំងមូល តាមរយៈផលិតផលថែរក្សាសម្រស់ហើយវាមិនទាន់គ្រប់គ្រាន់នោះទេ។ សម្រាប់សុភាពនារីទាំងឡាយ ក្រៅពីថែស្បែកខាងក្រៅ អ្វីដែលទទួលចូលពីខាងក្នុងក៏អាចជួយឱ្យអ្នកស្អាតបានដែរ ដែលគេហៅថាស្អាតពីខាងក្នុងមក។

20181030_082226

ដូច្នេះដើម្បីឱ្យស្បែក ស ស្រស់ស្អាត ភ្លឺរលោង និងជួយឱ្យសុខភាពល្អក្នុងពេលតែមួយនោះថ្ងៃនេះយើងខ្ញុំនឹងណែនាំពីវិធីធ្វើភេសជ្ជៈងាយៗបែបធម្មជាតិមួយមុខនេះ៖

គ្រឿងផ្សំ៖

- ប៉េងប៉ោះ ១ផ្លែ

AABrZtf

- ការ៉ុត ១មើម

ThinkstockPhotos 507126001_0

- ត្រសក់ ១ផ្លែ

45823198

- ក្រូច ១ផ្លែ (ក្រូចអ្វីក៏បាន)

Benefits Of Oranges 1296x728 Feature

ការអនុវត្ត

- លាងសម្អាតផ្លែប៉េងបោះ ហើយកាត់ដុំៗ

- យកផ្លែការ៉ុតចិតសម្អាត លាងទឹកឱ្យស្អាតកាត់ជាដុំៗ

- ផ្លែត្រសក់ ចិតសម្បកលាងទឹកឱ្យស្អាត ហើយយកកាត់កន្លះជាដុំៗ

- ផ្លែក្រូចច្របាច់យកទឹក

- បន្ទាប់មកយកគ្រឿងផ្សំដែលរៀបចំរួច មកក្រឡុកចូលគ្នាឱ្យហ្មត់ជាការស្រេច។

Creamy Carrot Tomato Vegan Pasta Sauce 15a

ការប្រើប្រាស់៖ អ្នកត្រូវតែទទួលទានភេសជ្ជៈ១កែវនេះពេលព្រឹក និងបើអាចអាចទទួលទាន ១កែវទៀតនៅពេលល្ងាចដើម្បីឱ្យសាច់ស ស្អាត និងក្មេងជាងវ័យ៕

Complete 10 Step Korean Skin Care Routine For Morning And Night

Refreshing Tomato Carrot Juice Paleo Perchancetocook 3 821x1024