អច្ឆរិយវត្ថុទាំង៧នៃយុគសម័យបុរាណ

 

នាសម័យបុរាណកាលមានភាពរុងរឿងជាច្រើនយ៉ាងនិងសម្បូរបែប ហើយនៅក្នុងយុគដ៏រុងរឿងបានកសាងនូវអច្ឆរិយវត្ថុដ៏មានតម្លៃជាច្រើនហើយមានវត្ថុចំនួន៧ដែលគេបានចាត់ទុកជា អច្ឆរិយវត្ថុនៃយុគសម័យបុរាណ។ តោះមកស្គាល់ជាមួយនឹងអរិយធម៌រុងរឿងនៃលោកបុរាណទាំងអស់គ្នា។

យោងតាម សៀវភៅ អច្ឆរិយវត្ថុទាំង៧នៃយុគសម័យ  ដែលបានរៀ

បរៀងដោយ សុមនោ បានឲ្យដឹងពី អច្ឆរិយវត្ថុទាំង៧នោះមានខាងក្រោម៖

Untitled(6)

១ មហាពីរ៉ាមីត នា ហ្គីហ្សា​ នៅប្រទេស អេហ្ស៊ីប។

  • ឈ្មោះ ពីរ៉ាមីត ឃូហ៊្វូ
  • ទីតាំង នា ហ្គីហ្សា​ នៅប្រទេស អេហ្ស៊ីប។
  • ឆ្នាំកសាង ២៥៨៩ដល់២៥៦៦មុន គ.ស.
  • កសាងដោយ ព្រះចៅចក្រពត្តិ ហ្វារ៉ូ ឃូហ៊្វូ
  • វត្ថុបំណង ទុកជាទីតម្កល់ព្រះសពរបស់ព្រះអង្គ។

២ ឧទ្យានបណ្តែតបាប៊ីឡូន

  • ឈ្មោះ ឧទ្យានបណ្តែតបាប៊ីឡូន
  • ទីតាំង ៥០គ.ម. ខាងត្បូងក្រុងបាក់ដាត ប្រទេសអ៊ីរ៉ាក់
  • ឆ្នាំកសាង ៦០៤មុនគ.ស.
  • វត្ថុបំណង អធិរាជ នេប៊ូ ឆាដនិសហ្សារ៍
  • បច្ចុប្បន្នបន្សល់ទុកត្រឹមខឿនសំណង់បាក់បែកប៉ុណ្ណោះ(រងគ្រោះដោយការរញ្ជួយដី)។

៣​ រូបចម្លាក់ទេវរូបហ្សេអ៊ូស

  • ឈ្មោះ ទេវរូបហ្សេអ៊ូស
  • ទីតាំង ស្ថិតនៅត្រើយខាងលិច នៃប្រទេសក្រិច
  • ឆ្នាំកសាង ៤៤០មុន គ.ស.
  • កសាងដោយ ស្ថាបត្យករក្រិចហ្វេឌីអាស
  • វត្ថុបំណង ឧទ្ទិសចំពោះ អាទិទេពហ្សេអ៊ូស
  • បច្ចុប្បន្នវិនាសសាបសូន្យបាត់ហើយ។(ភ្លើងឆេះនៅឆ្នាំ៤៦២នៃគ.ស.។

៤​​ ប្រាសាទអាធេមីស ឬប្រាសាទដាដាយអាណា

  • ឈ្មោះ ប្រាសាទអាធេមីស ឬប្រាសាទដាដាយអាណា
  • ទីតាំង នាតំបន់អេហ្វេស៊ុស ស្ថិតនៅត្រើយខាងលិចនៃប្រទេស ទួរគី
  • ឆ្នាំកសាង ៥៥០មុនគ.ស.
  • កសាដោយ អ្នកនគរក្រិចបុរាណ
  • វត្ថុបំណង ជាអនុស្សាវរីយ៍ដល់ទេពធីតាអាធេមីស
  • បច្ចុប្បន្នបន្សល់ត្រឹមខឿនបាក់បែក ជាមួយនឹងសសរស្តម្ភមួយចំនួនប៉ុណ្ណោះ( ត្រូវបំផ្លាញដោយេពួកជនជាតិហ្កូសក្នុងចម្បាំង នៅឆ្នាំ ២៦២នៃគ.ស.)

៥ មហាចេតិយម៉ូសូលៀម

  • ឈ្មោះ មហាចេតិយម៉ូសូលៀម
  • ទីតាំង ស្ថិតនៅក្នុងក្រុងបតរ៉ាំង និង ប៉ែកនិរតីនៃប្រទេសទួរគី
  • ឆ្នាំកសាង ៣៥៣មុនគ.ស.
  • កសាងដោយ ព្រះនាងអាធេមីសៀ
  • វត្ថុបំណង ជាទីតម្កល់សពព្រះស្វាមីព្រះនាង
  • បច្ចុប្បន្នបន្សល់ត្រឹមគំនរថ្មបាក់បែកមួយចំនួនប៉ុណ្ណោះ( រងគ្រោះដោយសាររញ្ជួយដីឆ្នាំ១៤០៤នៃគ.ស.)។

៦ សើនហ្វារ៉ូ នាអាឡិចសាន់ដ្រា

  • ឈ្មោះ សើនហ្វារ៉ូ
  • ទីតាំង ស្ថិតនៅក្នុងក្រុងអាឡិចសាន់ដ្រា ប្រទេសអេហ្ស៊ីប
  • ឆ្នាំកសាង ព្រះចៅប៉ះតូលេមី សូធើរ៍
  • វត្ថុបំណង ឧទ្ទិសចំពោះអាទិទេពនៃការជួយសង្គ្រោះ ក៏ដូចជាសម្រាប់ធ្វើនិមិត្តសញ្ញាកំណត់ទិសដៅធ្វើនាវាចរណ៍ និងសម្រាប់ឃ្លាំមើលសត្រូវ
  • បច្ចុប្បន្នគ្មានសល់អ្វីឡើយ(រងគ្រោះដោយសាររញ្ជួយដីនៅក្នុងឆ្នាំ១៣០៣និង១៣២៣នៃគ.ស.។

៧ មហាទេវរូបខូឡូស៊ុស

  • ឈ្មោះ មហាទេវរូបខូឡូស៊ុស
  • ទីតាំង ស្ថិតនៅលើកោះរ៉ូដស៍ ប្រទេសក្រិច
  • ឆ្នាំកសាង ២៩៤មុនគ.ស.
  • កសាងដោយ អ្នកស្រុកកោះរ៉ូដស៍
  • វត្ថុបំណង តំណាងឲ្យសន្តិភាពនិងសាមគ្គីភាពអ្នកស្រុកកោះរ៉ូដស៍
  • បច្ចុប្បន្ន គ្មានសល់អ្វីឡើយ(រងគ្រោះដោយសាររញ្ជួយដីនៅក្នុងឆ្នាំ២២៦មុនគ.ស.)។

 

ដោយ៖ ស្រីណាង

ផ្តល់សិទ្ធិដោយ​ ៖ Thesalekh