អ្នកណាខ្លះមានបញ្ហាក្លិនខ្លួន?? អស់បារម្ភក្លិនខ្លួនមិនល្អ យើងមានអាហារសុខភាព ៦ យ៉ាងដែលជួយបំបាត់ក្លិនខ្លួន

ការបែកញើស ក្លិនខ្លួនមិនល្អ មិនត្រឹមតែធ្វើយយើងមានអារម្មណ៍ខ្មាសគេប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការរំខានផងដែរ។ រួមផ្សំនឹងកត្តា DNA និងអាយុ ហើយនោះជាអ្វីដែលអ្នកទទួលទាន ក៏ជាកត្តាជះឥទ្ធិពលលើក្លិនខ្លួនធម្មជាតិផងដែរ។

មកដឹងពីអាហារដែលអ្នកគួរទទួលទាន និងគន្លឹះបែបធម្មជាតិងាយៗដើម្បីទប់ស្កាត់កាត់បន្ថយបញ្ហាក្លិនខ្លួនមិនល្អឆាប់រហ័ស ៖

Dealing_with_body_odor_hellokrupet 1024x512

១. ផ្លែប៉ោម

ក្នុងចំណោមចំណីអាហារទាំងអស់ដែលអ្នកស្រាវជ្រាវ បានសិក្សាអាហារដែលប្រឆាំងនឹងក្លិនមិនល្អ គឺផ្លែប៉ោមហាក់ដូចជាមានប្រសិទ្ធភាពបំផុត។ក៏ព្រោះតែលក្ខណៈសម្បត្តិបំបាត់ក្លិនមិនល្អពីធម្មជាតិ ផ្លែប៉ោមមានប្រសិទ្ធិភាពខ្ពស់ជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាក្លិនខ្យល់ដង្ហើម រួមទាំងក្លិនខ្លួនមិនល្អបានយ៉ាងប្រសើរ។

59d7e4123f89ba3a008b459c

២. Aromatic Herbs

Aromatic Herbs ជាពពួកបន្លែដែលមានក្លិនប្រហើរ ដូចជា ម្អម ​ជីរវ៉ានស៊ុយ ជីរអង្កាមជីវ៉ាន់ស៊ុយ ដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងសមាសធាតុស្ពាន់ធ័រដែលបង្កក្លិនខ្លួនមិនល្អ។ ដោយមានផ្ទុកសម្បូរទៅដោយជាតិក្លរ៉ូភីល និងក្លិនក្រអូបស្រស់ស្រាយដែលធ្វើឱ្យវាជាឱសថបែបធម្មជាតិជួយបំបាត់បញ្ហាក្លិនខ្លួនបានយ៉ាងប្រសើរ។ ការស្រាវជ្រាវបង្ហាញថា អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយក្នុងអាហារ ឬឆុងដើម ឬស្លឹកជីវ៉ាន់ស៊ុយស្ងួតជាតែដើម្បីទទួលទានក៏បានដែរ។

OrtoRicci5

៣. បន្លែភ្លៅកង្កែប (Celery)

បន្លែភ្លៅកង្កែបគឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដ៏ពេញនិយមនិងមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងក្លិនដោយបំបាត់ជាតិពុលនៅក្នុងខ្លួន។ ហើយវា ក៏ជួយរំញោចថ្លើមផងដែរវាដើរតួជាជួយរំលាយអាហារសម្រាប់បណ្តេញជាតិពុលដែលបង្កឱ្យមានក្លិនខ្លួន។

Celery1

៤. ក្រូចឆ្មារ

ទឹកក្រូចឆ្មារអាចគ្រប់គ្រងបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អដែលបង្កឡើងដោយបាក់តេរីបានយ៉ាងប្រសើរ។យើងអាច ការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹកអាចជួយដោះស្រាយបញ្ហាក្លិនខ្លួន និងបញ្ហាក្លិនមាត់ទៀតផង។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺយកក្រូចឆ្មាចិតជាចំណិតៗ រួចដុសត្រង់បរិវេណក្លៀករាល់ពេលដែលលោកអ្នកងូតទឹកសម្អាតកាយ។ ធ្វើបែបនេះរាល់ពេលងូតទឹកម្ដងៗ នោះក្លិនក្លៀកនឹងកាត់បន្ថយរហូតធំក្លិន។

1_sFB73sR5mZOfNac8_c_zqw

៥.បៃតង

តែបៃតងជាសារធាតុប៉ូលីហ្វេណុលដែលមាននៅក្នុងតែបៃតងជួយក្នុងការដកដង្ហើមរបស់អ្នកនិងសម្លាប់សមាសធាតុដែលបណ្តាលឱ្យមានដង្ហើមមិនល្អជួយប្រយុទ្ធប្រឆាំងការបែកញើសហួសប្រមាណ និងទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់សម្រាប់ដោះស្រាយបញ្ហាក្លិនជើង រាងកាយ និងសូម្បីតែខ្យល់ដង្ហើម។ ទទួលទានតែបៃតងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

Buy Green Tea Online

៦.ប៉េងប៉ោះ

ប៉េងប៉ោះ គឺវាជួយក្នុងការកម្ចាត់នូវពពួកបាក់តេរីដែលបង្កបញ្ហាក្លិនខ្លួនបានយ៉ាងឆាប់រហ័សតាមរយៈលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីពីធម្មជាតិដែលវាមានផ្ទុក។ ការទទួលទានទឹកប៉េងប៉ោះស្រស់ត្រឹមតែ ១ ពែង ជួយកាត់បន្ថយសីតុណ្ហភាពនៃរាងកាយដែលនឹងធ្វើឱ្យការបែកញើសថយចុះតាមនោះដែរ៕

AABrZtf

អត្ថបទដោយ៖ ​Kong  Rath