មិនធម្មតា! ស្រលាញ់គ្នាដល់ទៅ៩ឆ្នាំគ្មានចាស់ទុំដឹងឮ ​ពេលនេះតស៊ូរហូតអញ្ជើញចាស់ទុំសុំចូលស្ដីដណ្ដឹងបានដូចបំណង

ស្រលាញ់គ្នាឱ្យតែមានភាពច្បាស់លាស់នឹងគ្នាហើយ ​ទោះពេលវេលាច្រើនឆ្នាំយ៉ាងណា ​គង់តែអាចជួបគ្នាសាងអនាគតបានដូចបំណង។

នៅក្នុងនោះដែរ ​គូស្នេហ៍មួយគូទៀតហើយ ​ត្រូវបានគេដឹងថាសាងស្នេហារយៈពេលដល់ទៅ ៩ឆ្នាំ ​ទាំងគ្មានការដឹងឮពីចាស់ទុំ ​តែនៅតែរក្សាក្តីស្រលាញ់ជាប់រហូត ​ដល់ពេលនេះបានជួបគ្នាដូចបំណង  ដោយខាងប្រុសបាននាំចាស់ទុំស្តីដណ្តឹងតាមប្រពៃណីមើលទៅរំភើបចិត្តជំនួស។

82701568_174753090403004_8889630404823220224_n

តាមរយៈគណនីហ្វេសប៊ុក ស្រ៊ី ម៉ុងតាល់ បានរៀបរាប់ថា ៖ « ប្រមាណ៩ឆ្នាំហើយ ដែលយើងទាំងពីរមានឈ្មោះត្រឹមជាសង្សារ គ្មានការដឹងលឺពីចាស់ទុំសងខាង។ ប៉ុន្ដែថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩នេះ ខ្ញុំបានអញ្ជើញចាស់ទុំសុំចូលស្ដីដណ្ដឹងគាត់ ហើយប្រព្រឹត្តទៅនូវពីធីភ្ជាប់ពាក្យយើងទាំងពីរ ដោយមានការបំពាក់ជញ្ជៀនគ្នាផងដែរ។

ខ្ញុំពិតជាអរគុណមាតាបិតា អ្នកមានគុណទាំងសងខាងដែលបានជ្រោមជ្រែងពីធីមួយនេះអោយកើតមានឡើង។

ចំណាំ: បើស្រឡាញ់គ្នាគ្មានថ្ងៃរៀបការ សូមកុំស្រឡាញ់គ្នាអី នាំអោយមានការខាតបង់

ស្រ៊ី ម៉ុងតាល់​»៕

Screen Ssfghjj

82486903_174753097069670_8310137371249082368_n

82490281_174753233736323_4256231007432212480_n

83112984_174753140402999_4985239940003528704_n

82841038_174753157069664_7059858351135391744_n