ចំណងស្នេហាដំបូងរបស់មនុស្សម្នាក់ៗសុទ្ធតែមានប្រវត្តិខុសៗគ្នា អ្នកខ្លះផ្តើមពីមនុស្សមិនធ្លាប់ស្គាល់គ្នា អ្នកខ្លះផ្តើមពីមិត្តភក្តិ តែអ្នកខ្លះបែរជាផ្តើមចេញពីមនុស្សស្អប់គ្នាខ្លាំង រហូតក្លាយជាចំណងស្នេហាទៅវិញ។
ជាក់ស្តែងគូស្នេហ៍មួយគូ បានធ្វើឱ្យគ្រប់គ្នាស្ញើចសរសេរផង អស់សំណើចផង ព្រោះតែពួកគេពីដំបូងជាមនុស្សដែលស្អប់គ្នាខ្លាំង រហូតខាងប្រុសស្អប់ចង់តែវាយព្រោះតែខាងស្រីឈ្លើយពេក តែយូរៗទៅក៏រាប់អានគ្នាជាមិត្តភក្តិ ហើយប្រែជាស្នេហា រហូតពេលនេះបានដឹកដៃគ្នាចូលរោងជ័យ ភ្ជាប់ពាក្យពេញមុខពេញមាត់ គ្រោងនឹងចូលរោងការនៅថ្ងៃខាងមុខឆាប់ៗនេះផងដែរ។
យោងតាមរយៈម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Phi Laa បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា៖ « ដឹងទេថាទំរាំមានថ្ងៃនេះពួកខ្ញុំជួបអ្វីខ្លះ កាលមុន មិនដែលស្គាល់គ្នាទេ ខាងប្រុសស្អប់ខ្ញុំណាស់ ឃើញខ្ញុំនៅកន្លែងណា ក៏ចង់តែវៃខ្ញុំដែរ ព្រោះខ្ញុំចរិតឈ្លើយ គេគុំរកវៃរហូត។ដល់យូរៗទៅ ក៏កើតជាពួកម៉ាក ពួកម៉ាកយូរៗទៅ ក៏ស្រលាញ់គ្នា មិនដឹងស្រលាញ់ពីពេលណាទេ ទាល់តែដល់ពេលមួយបាត់គ្នាមួយថ្ងៃបានដឹងថានឹក បែកគ្នាមួយលានដងតែបែកមិនដាច់ ខាងប្រុសតាមស្អិតពេក ដ៏ចុងក្រោយ សុំត្រូវមិនបាន ក៏សុំម៉ាក់ សុំប៉ា អោយចូលដណ្ដឹងម៉ងទៅ ថាហើយកុំអោយស្អប់ តាស្អប់ជំពប់លើចឹងណា #19.01.2020 »៕