អ្នកណាខ្លះមានបញ្ហារឿងសង្វារ! តោះសាកល្បងបំបាត់សង្វារដោយវិធីងាយៗបែបធម្មជាតិ

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា ហើយសង្វារក៏ធើ្វឲ្យមិត្តនាៗរីមានការរំខានផលដែរ។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច ចំណែកឯអ្នកខ្លះមិនធ្លាប់មាន ផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់ លឿនពេក។

ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាល បំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាព និងមិនបាច់ចំណាយច្រើន៖

99

១. ប្រទាលកន្ទុយក្រពើ

អត្ថប្រយោជន៏នៃប្រទាលកន្ទុយក្រពើមានការពេញនិយមបំផុតនៅក្នុងការថែរក្សាស្បែកនិង មានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកជាច្រើន។ វាមានសារធាតុចិញ្ចឹមសំខាន់នានា និងមានសមាសធាតុសកម្មដែលអាចប្រើក្នុងការព្យាបាលការរលាកស្រាលៗ និងមានគុនសម្បត្តិមួយទៀតព្យាបាលស្នាមសង្វារ។

វិធីប្រើ៖

.យកសាច់ប្រទាលកន្ទុយក្រពើលាបលើទៅលាបដោយផ្ទាល់លើកន្លែងមានស្លាកស្នាមលើរាងកាយ

.ហើយម៉ាស្សាថ្នមៗ ទុកវាឲស្ងួតរយៈពេល ២-៣ នាទី រួចលាងសម្អាតដោយទឹកក្តៅឧណ្ឌៗ។

.ប្រើ២ដងក្នុងមួយថ្ងៃ ពេលព្រឹក នឹង ពេល ល្ងាច ក្រោយងូតទឹករួច សូមកុំភ្លេចណា។

Post 1515143650 5650

២. ស្ករស

ស្ករសធម្មជាតិ គឺជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់កម្ចាត់ស្នាមសង្វារ។ អ្នកអាចប្រើស្ករដើម្បី ជម្រុះកោសិកាស្បែកងាប់ចេញ។

វិធី នៃ ការប្រើ៖

. លាយស្ករស១ស្លាបព្រាបាយ ជាមួយប្រេងអាល់ម៉ុង និងបន្តក់ទឹកក្រូចឆ្មារបន្តិច បន្ទាប់មកលាយឲ្យសព្វល្អ

. លាបវានៅលើស្នាមសង្វារ កន្លែងផ្សេងទៀតដែរមានសង្វាថ្នមៗ យ៉ាងហោចណាស់១០នាទីរៀងរាល់ថ្ងៃមុនពេលងូតទឹក។

. ធ្វើបែបនេះមួយខែនឹងឃើញស្នាមសង្វាររបស់អ្នកស្រាលជាងមុន។

Post 1478137137

៣. ដំឡូងបារាំង

ដំឡូងបារាំងមានវីតាមីន និងជាតិរ៉ែជាច្រើន ដែលអាចជួយឲ្យកោសិកាស្បែកកើតឡើងវិញ។

វិធីប្រើ

.កាត់ដំឡូងមួយមើម ជាចំណិតធំៗ ហើយយកមួយចំណិតទៅដុសចុះឡើងត្រង់កន្លែងមានសង្វា

.ទុករយ:ពេល 2-3 នាទី ត្រូវប្រាកដថា ជាតិទឹកដែលចេញពីផ្លែដំបូងត្រូវបានលាបលើតំបន់មានសង្វានោះ។ទុកទឹកដំឡូងនោះឲ្យស្ងួត សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។

Mompotatojuice 731x383

៤.ក្រូចឆ្មារ

ក្រូចឆ្មារ គឺមានអត្ថប្រយោជន៍សម្រាប់ហេតុផលជាច្រើន។ ទឹកក្រូចឆ្មារអាចជួយក្នុងការដោះស្រាយបំបាត់នូវស្នាមសង្វារបានយ៉ាងមានប្រសិទ្ធភាពអស្ចារ្យនោះ។ លើសពីនេះទៅទៀត ទឹកក្រូចឆ្មារជួយកម្ចាត់នូវកោសិកាដែលងាប់ៗចេញពីរាងកាយផងដែរ។

អ្វីដែលអ្នកត្រូវធ្វើនោះ៖

គឺចិតក្រូចឆ្មាជាជំណិត ហើយយកទឹកក្រូចឆ្មារមកលាបត្រង់កន្លែងមានស្នាមសង្វារក្នុងចលនារាងរង្វង់។

. ទុកឲ្យទឹកក្រូចឆ្មារជ្រាបចូលក្នុងស្បែករបស់អ្នកប្រមាណជា ៥ ទៅ ១០ នាទី មុនពេលជូតចេញ ឬលាងចេញ។

Fresh Lemon Juice Which Can Help With Constipation

៥.ប្រេងអូលីវ

សារធាតុមានប្រយោជន៍ជាច្រើនក្នុងប្រេងអូលីវ នឹងជួយឲ្យធ្វើឲ្យស្អែករលោងស្អាត។

របៀបប្រើ៖

.យកប្រេងអូលីវលាបនៅលើស្បែកដែរមានសង្វារហើយធ្វើការម៉ាស្សាថ្នមៗ

ហើយទុករយៈពេលកន្លះម៉ោងដើម្បីធ្វើឲ្យវីតាមីន A, D និង E ជ្រាបចូលស្បែកដើម្បីព្យាបាលសង្វារ៕

Stretch Marks Olive

ដោយ៖ ​Kong  Rath