សម្បូរទ្រព្យថែមទាំងមានឈ្មោះល្បី តែ លោក ជា វិបុល សរសើរភរិយាអ្នកនាង ​គង់ ​សុជាតិ ចំៗរឿងជិះម៉ូតូទៅធ្វើការខ្លាចយឺតម៉ោងការងារ

លោក  ជា ​វិបុល និងអ្នកនាង ​គង់ ​សុជាតិ  បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាច្រើនឆ្នាំមកហើយ ​តែគូស្នេហ៍សិល្បៈមួយគូនេះ ​នៅតែមានភាពល្អូកល្អើនផ្អែមល្ហែមខ្លាំង ​និងបន្តពួតដៃគ្នាធ្វើការរកស៊ី មើលទៅពោរពេញទៅដោយសុភមង្គលនៅក្នុងគ្រួសារ។

ជាក់ស្តែងបើទោះបីជាមានភាពល្បីល្បាញ និងមានទ្រព្យសម្បត្តិហូរហៀរច្រើនយ៉ាងណាក៏ដោយ តែលោក ​ជា ​វិបុល និងអ្នកនាង  គង់ សុជាតិ  នៅតែប្រឹងប្រែងធ្វើការគ្មានថ្ងៃសម្រាក ពិសេសអ្នកនាង ​គង់ សុជាតិ ព្រោះតែគោរពម៉ោងធ្វើការខ្លាំង​​រហូតខ្លាចខកម៉ោងការងារ បានជិះម៉ូតូទៅធ្វើការកុំឱ្យយឺតម៉ោងផងដែរ។

82129634_2177287269041494_5464656911276179456_o

56386454_1690262617743964_8243689511305871360_o

ដោយនៅក្នុងនោះ លោក ជា វិបុល បានបង្ហោះ ​អ្នកនាង ​គង់ ​សុជាតិ ជិះម៉ូតូ ថែមទាំងបានរៀបរាប់ថា៖ « ប្រពន្ធខ្ញុំចូលចិត្តណាស់ រឿងស្លន់ខ្លាចទៅមិនទាន់ ម៉ូតូសឹងគ្រប់ពេល 😂😍 តែល្អដែរមានទំនួលខុសត្រូវការងារបានល្អ 👍😍 បងចូលចិត្ត »។

S 23

នេះពិតជាគូស្នេហ៍ប្តីប្រពន្ធគំរូដែលមិនចេះប្រកាន់ខ្លួន ​ថែមទាំងគោរពម៉ោងការងារគួរឱ្យសរសើរខ្លាំង  គួរឱ្យយកតម្រាប់តាមមែនទែន៕

82417375_2184996781603876_4815179357003710464_o

82342856_2184997024937185_4123377970930778112_o

83540844_2184997088270512_8165553851349336064_n

83091676_2184996851603869_9038252740169433088_o

82192692_2184997158270505_5512680624239935488_o

82083649_2184996951603859_1051030792852996096_o