ជំនឿអរូបី បើត្រឹមតែជាជំនឿដែលអ្នកវិទ្យាសាស្ត្រមិនទទួលស្គាល់ តែមានមនុស្សជាច្រើនតែងតែមានជំនឿទាំងនោះសឹងគ្រប់ប្រទេស ជាពិសេសប្រជាជនខ្មែរយើងក៏មានជំនឿបែបនេះដែរ។
នៅក្នុងនោះ ជំនឿការធ្វើអំពើអំព័ន្ធ ជារឿងដែលមនុស្សជាច្រើនមានជំនឿខ្លាំងក្លា ពោលគឺការដាក់អំពើជារឿងអាក្រក់ខាងផ្លូវងងឹត ដើម្បីធ្វើបាបនរណាម្នាក់ដែលខ្លួនស្អប់។
ដូច្នេះបេីអ្នកមានចំណុចទាំងអស់នេះ អ្នកប្រហែលត្រូវអំពេីរបស់គេហេីយ ៖
១. មិនចង់រស់នៅចង់ងាប់ឱ្យបាត់
២. ហ៊ានធ្វើគ្រប់យ៉ាងមានចិត្តកាចសាហាវ
៣. មួម៉ៅច្រើន (ត្រូវតែទប់អារម្មណ៍ខ្លួនឯងឱ្យជាប់បើមិនទប់ទេអ្នកអាចនឹងធ្វើរឿងអាក្រក់)
៤. សម្បុរខ្មៅស្រអាប់ខុសពីធម្មតា ភ្នែកក្រហម
៥. នៅសុខៗមានក្លិនក្រអូបដូចជាទឹកអប់ ធូក ក្រមួន ប៉ុន្តែមានតែអ្នកទេដែលអាចហិតដឹង
៦. ឮសំឡេងនរណាម្នាក់ហៅ ឬឮសំឡេងសូត្រធម៌ម្យ៉ាងដែលអ្នកឮហើយមានអារម្មណ៍ហ៊ឹងត្រចៀក ឬក៏អារម្មណ៍វិលវល់
៧. អ្នកមានចរិតខុសពីមុនដូចជាមនុស្ស2ផ្សេងគ្នា
៨. បើសិនអ្នកពាក់វត្ថុការពារខ្លួនដូចជាអំបោះក្រហមចងដៃ ឬខ្សែរចង្កេះ អ្នកនឹងមានអារម្មណ៍ចង់ដោះវាចេញហើយរមាស់ខ្លាំងឬក៏ក្តៅ....
៩. ចូលចិត្តកន្លែងស្ងាត់ ឬក៏និយាយម្នាក់ឯងដូចមនុស្សឆ្គួត ឬការគិតអ្នកមាន២ ផ្ទុយគ្នាចិត្ត ១ថាល្អ ១ ទៀតថាអាក្រក់
១០. ងងុយគេង ពេលគេងយូរហើយមានអារម្មណ៍តានតឹងដូចចាស់ថាខ្មោចសង្កត់ (ខ្មោចសង្កត់អ្នកអាចមើលឃើញគ្រប់យ៉ាងតែអ្នកមិនអាចហាមាត់និយាយឬកំរើកខ្លួនបាន)
១១. ខឹងឬស្អប់អ្នកនៅក្នុងគ្រួសារ
បើមានអារម្មណ៍ខ្លួនឯងមិនសូវស្រួលអ្នកគួតែរកវិធីការពារខ្លួនឬក៏ស្រោចទឹកលាងបាបកម្មស្រោចទឹកដោយអ្នកមានគុណទាំង2ឬព្រះសង្ឃរឹតតែល្អ🙏🏻
បញ្ជាក់ : ខ្សែរចង្កេះការពារបានតែចង្កេះទេ។
ប្រភព៖ ស្រមោលភពងងឹត