ប្លែកមើលសឹងមិនស្គាល់! ដួង ម៉ានិច តែងខ្លួនអបអរចូលឆ្នាំចិន ស្រស់ស្អាតដូចកូនក្រមុំចិនអ៊ីចឹង!

ភ្នំពេញ៖ ស្របពេលពិធីបុណ្យចូលឆ្នាំចិន កាន់តែកៀកចូលមកដល់ក្នុងពេលខាងមុខ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន យើងឃើញថាចាប់ផ្ដើមមានការតុបតែងផ្ទះ និងទីតាំងជាច្រើន ហើយក៏មានការលក់សម្លៀកបំពាក់ចូលឆ្នាំចិនផងដែរ។

IMG_1478

ថ្មីៗនេះ សិល្បករល្បីឈ្មោះកញ្ញា ដួង ម៉ានិច្ច តួនាងផា ក្នុងរឿង«កូនប្រសារអ្នកមាន» បានតុបតែងខ្លួនជានារីជនជាតិចិន អមជាមួយឈុតពណ៌ក្រហម ដែលជាការអបអរសាទរពិធីបុណ្យចូលឆ្នាំចិនខាងមុខ ហើយរូបសម្រស់ទៀតសោតក៏ស្រស់ស្អាត ទាក់ភ្នែកមែនទែន។

IMG_1476

គួររំលឹកផងដែរថា អាជីពសិល្បៈមួយរយៈនេះរបស់កញ្ញា ដួង ម៉ានិច្ច ហាក់លេចធ្លោគួរឱ្យកត់សម្គាល់ ជាពិសេសក្រោយនាងដើរតួជានាងផា ក្នុងរឿងកូនប្រសារអ្នកមាន របស់ស្ថានីយ៍ទូរទស្សនហង្សមាស HDTV នោះផងដែរ៕

IMG_1480

IMG_1481

IMG_1477

IMG_1479