ស្រស់ស្អាតខ្លាំង! សុគន្ធ និសា តុបតែងខ្លួនអមដោយផ្កា ពិតជា​ស្រស់ស្អាតដូចទេពធីតាអ៊ីចឹង

ភ្នំពេញ៖ កំពូលតារាចម្រៀងសុគន្ធ និសា គឺជាតារាចម្រៀងមួយដែលគ្រប់គ្នាទទួលស្គាល់ថាជាតារាចម្រៀងដ៏មានសម្ថភាព និងរូបសម្រស់ស្រស់ស្អាតមិនធម្មតា ទោះបីជាអ្នកនាងបានរៀបអាពាហ៍ពិពាហ៍ រួចហើយក្ដី ក៏សម្រស់របស់អ្នកនាង នៅតែស្រស់ស្អាត មិនចាញ់តារាស្រីក្មេងៗប៉ុន្មានឡើយ។

80602133_1323396841198689_3430410750345084928_o

ថ្មីៗនេះ​អ្នកនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតរបស់សម្អាងការមួយ ដែលមានការតុបតែងអមដោយផ្កាដ៏ស្រស់ស្អាត ដែលធ្វើឱ្យមហាជនមានការកោតសសើរពីសម្រស់របស់អ្នកនាង ថាពិតជាស្រស់ស្អាតខ្លាំង ទោះបីជាអ្នកនាងមានវ័យរាងច្រើនបន្តិច ក៏សម្រស់នៅតែក្មេងជាងវ័យ ហើយគួរឱ្យស្រលាញ់ខ្លាំងមែនទែន។

82813764_2532518107066739_9017670024231387136_n

ក្រៅពីអាជីពជាតារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាងក៏មានសម្ថភាពសម្ដែងភាពយន្តផងដែរ ដែលពីរឿងដែលអ្នកនាងបានថតហើយនោះ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងគឺ សិសិររដូវក្នុងបេះដូង និងរាជនីភូមិគ្រឹះ ហើយពីរឿងនេះសុទ្ធតែជារឿងដែលចំណាយទឹកភ្នែកច្រើនខ្លាំងមែនទែន ហើយអ្នកនាងពិតជាសម្ដែងបានសមឥតខ្ចោះ។ ថ្មីៗនេះ អ្នកនាងបានចូលរួមសម្ដែងភាពយន្តភាគថ្មីមួយទៀត ជាមួយលោកឆន សុវណ្ណរាជ ដែលមិនទាន់មានអ្នកដឹងថារឿងអ្វីនោះទេ ហើយកាលវិភាគចាក់បញ្ចាំង ក៏មិនទាន់ច្បាស់ដូចគ្នា មានតែចាំគាំទ្រទាំងអស់គ្នា៕

81174068_1323396901198683_5327847917837352960_o

81271095_1322989581239415_5079790093087014912_o

81466658_1323396854532021_4546358509293273088_o

83421592_2565365157038747_1467962866211487744_n