អេនជី នារីសំណាងទាំងព្រមពិតមែន ​មានស្វាមីស្រលាញ់ថ្នាក់ថ្នមខ្លាំង ​ពិសេសអាំងប៉ាវឆ្នាំថ្មីលេងសុទ្ធតែនាឡិកាដាំពេជ្រតម្លៃជាង ៧ពាន់ដុល្លារទៀត

អ្នកនាង ​អែនជី ​គឺជាតារាចម្រៀងដែលមានកសាងកេរ្តិ៍ឈ្មោះល្បីជាខ្លាំងនៅក្នុងពិភពសិល្បៈ ​ហើយបើទោះបីជាអ្នកនាងសម្រេចចិត្តរៀបការកសាងគ្រួសារយ៉ាងណាក្តី​ ជីវិតឯកជនអ្នកនាងនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ។

បើទោះបីឆ្ងាយពីពិភពសិល្បៈ ​អ្នកគាំទ្រតែងតែតាមដាន និងចាប់អារម្មណ៍ខ្លាំង ថែមទាំងឃើញថា ​អ្នកនាង ​អេនជី មានជីវិតគ្រួសារពោរពេញទៅដោយសុភមង្គលខ្លាំង ​ត្រូវបានស្វាមីស្រលាញ់ថ្នាក់ថ្នមយកចិត្តគ្រប់បែបយ៉ាង ​ពិសេសគឺរាល់ឱកាសកម្មវិធីអ្វីមួយតែងតែមានកាដូជូនអ្នកនាងមើលទៅមានក្តីសុខខ្លាំងមែនទែន។

9d14a9e9d0f3639cf766a8b8bf39c1f0e80c9c58

35f3d8327c0e5a77b2cdf9d220ddd78bb7f13934

ស្រាប់តែថ្មីៗនេះ ​អ្នកគាំទ្រមានការភ្ញាក់ផ្អើលសារជាថ្មី ​ក្រោយពីអ្នកនាង  អេនជី បានបង្ហោះរូបកាដូជានាឡិកាថ្មីមួយគ្រឿងលម្អទៅដោយគ្រាប់ពេជ្រ ​មានតម្លៃដល់ទៅជាង  ៧ពាន់ដុល្លារ  ដែលជាកាដូដែលស្វាមីអ្នកនាងបានអាំងប៉ាវសម្រាប់ថ្ងៃចូលឆ្នាំចិន។

គ្រាន់តែឃើញរូបភាពផ្អែមល្ហែមបែបនេះ ​អ្នកគាំទ្រពិតជារីករាយ ​សាទរ ​ថែមទាំងសរសើររអ្នកនាង ​អេនជី ​ថា ពិតជាមានគ្រួសារពោរពេញទៅដោយក្តីសុខ និងសំណាងបានប្តីស្រលាញ់ថ្នាក់ថ្នមគួរឱ្យច្រណែនខ្លាំងតែម្តង៕

52a895d24dcf838f78cb32a941f2915399a29c22

2cf94c61a7c6c477669fe6e688b18bcf39dd0e74