រកឯណាបានប្តីល្អបែបនេះ? កន្លែងដែលអូនប្រាថ្នាទោះដល់ណាក៏បងជូនទៅ ព្រោះប្រពន្ធស្រលាញ់ពណ៌លឿង

ជិវិតប្តីប្រពន្ធ មិនដូចជាជិវិតគូសង្សារ ​ដែលមានភាពស្និទ្ធស្នាលផ្អែមល្ហែមគ្រប់ពេលនោះទេ  ព្រោះតែទំនួលខុសត្រូវ និងការងារសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ តែបើគ្មានភាពល្ហូកល្អើនខ្លះជីវិតប្តីប្រពន្ធប្រាកដជាមានភាពសោះកក្រោះខ្លាំង។

តែគួរឱ្យសរសើរណាស់ ថ្មីៗនេះប្តីប្រពន្ធមួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបខ្លាំង ​ដោយសារតែបុរសជាប្តី ​ទោះរវល់ការងារខ្លាំងប៉ុនណា  តែដើម្បីកន្លែងដែលប្រពន្ធប្រាថ្នាសុខចិត្តបើកផ្លូវឆ្ងាយនាំប្រពន្ធមកលេងបានដូចបំណងពិតជាផ្អែមល្ហែមណាស់។

12

11

យោងតាមរយៈគណនីហ្វេសប៊ុក To Chhun ដែលជាស្វាមីបានបង្ហោះរូបភរិយាខ្លួនជាច្រើនជាមួយទេសភាពផ្កាស្បៃរឿង ថែមទាំងរៀបរាប់មួយឃ្លាខ្លី ​តែមានន័យធ្វើឱ្យគ្រប់គ្នារំភើបថា៖ « កន្លែងដែលអូនប្រាថ្នា ទោះដល់ណាក៏បងជូនទៅ សម្រាប់ប្រពន្ធសម្លាញ់ ព្រោះប្រពន្ធស្រលាញ់ពណ៌លឿង ទីតាំង ផ្សារកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង »។

1

នេះពិតជាស្វាមីដែលស្រលាញ់ថ្នាក់ថ្នម ​យកចិត្តប្រពន្ធ ​គួរឱ្យសរសើរខ្លាំងមែន ​ជាពិសេសភរិយាជាមនុស្សស្រីដែលមានសំណាងបានស្វាមីល្អបែបនេះ៕

10

9

8

7

5

4

2

3