មនុស្សល្អកម្ររកបាន! រេីសបានទូរសព្ទហេីយអត់យក ថែមទាំងបដិសេធសគុណទៀតផង !

ជាការពិតណាស់នៅតាមបណ្ដាតំបន់នានាទូទាំងប្រទេសយេីងនេះគឺរមែងតែងតែមានមនុស្សដែលមានសណ្ដានចិត្តល្អចេះជួយយកអាសារអ្នកដទៃ​ ឃេីញគេមានទុក្ខលំបាកខ្នះខ្នែងជួយដោយមិនខ្វល់ពីខ្លួនឯងឲ្យតែគេមានសេចក្ដីសុខខ្លួនក៏សប្បាយចិត្តដែរ​ ។

វាប្រៀបបាននឹងហេតុការណ៍មួយដែលម្ចាស់គណនីហ្វេសបុកម្នាក់ដែលមានឈ្មោះថា​ Sovann Outdom តាត់បានរៀបរាប់ក្នុងបណ្ដាញសង្គមគាត់ថា​ ៖​ « #លើលោកនេះមនុស្សល្អដូចប្អូនមានមិនច្រើននោះទេ រើសបានទូរស័ព្ទហើយជិះយកមកឲ្យទៀត 😭♥️

ប្រហែលម៉ោង 5 ខ្ញុំបានទៅទិញទឹកត្រជៀកកាំជូនម៉ាក់ខ្ញុំ នៅឡាក់គី នៅផ្សារ Midtown ផ្លូវ2004។ ខ្ញុំបានភ្លេចទូរស័ព្ទ iPhone 11 Pro Max នៅក្នុងបន្ទប់ទឹក រួចជិះឡានមកដល់ស្ពានអាកាសទួលគោក ទើបដឹងថាភ្លេច 😌

S 2

83004569_2718436281605459_6720526080433717248_o

ខ្ញុំបានខលទៅលេខទូរស័ព្ទខ្ញុំ គាត់ថាខ្ញុំរើសបានក្នុងបន្ទប់ទឹក បងនៅណាខ្ញុំយកទៅឲ្យ ខ្ញុំសួរគាត់ថានៅម្តុំណាបងទៅយក គាត់ថានៅម្តុំពេទ្យសង្ឈ 😞👍 ខ្ញុំជូនសាគុណគាត់តិចតួច គាត់ថាឲ្យខ្ញុំតែ10$បានហើយបង😞👍 ខ្ញុំក៏ជូនសាគុណគាត់ 100$ សម្រាប់ទឹកចិត្តដ៏ធំធេងរបស់គាត់ និង សូមរាប់អានធ្វើជាបងប្អូន ចូលឆ្នាំចិនរួច ខ្ញុំនឹងជួបគាត់ម្តងទៀត។

បងអរគុណប្អូនខ្លាំង ចំពោះទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ប្អូន រើសបានទូរស័ព្ទបងហើយ ខំជិះម៉ូតូយកមកឲ្យបងទៀត។ អូនពិតមនុស្សល្អណាស់ 👍😞🙏

#ទូរស័ព្ទមិនថ្លៃប៉ុន្មានទេ ប៉ុន្តែទឹកចិត្តប្អូនពិតជាមិនងាយរកនោះទេ

#ខំប្រឹងធ្វើល្អជួបតែមនុស្សល្អ_ជឿខ្ញុំទៅ » ។

83162595_2718436918272062_6391669342341169152_o

បន្ថែមពីខាងលេីយេីងក្រឡេកទៅមេីលមតិមហាជនដែលស្គាល់បងប្រុសដែលរេីសបានទូរសព្ទនោះគេនិយាយថាគាត់ជាមនុស្សល្អចេះជួយយកអាសារអ្នកដទៃនិងប្រឹងប្រែងរៀនសូត្រថែមទៀតផង​ ដូច្នេះហេីយទេីបបងប្រុសរេីសបានរបស់គេហេីយតែមិនយកបែបនេះ​ ៕

84004390_2718437568271997_5975706132000276480_o

83068335_2718437738271980_7075911281030463488_o