ហាងកេរ្តិ៍ឈ្មោះល្អ ​ហើយស្មោះត្រង់ ​រើសលុយភ្ញៀវបានរាប់រយ ​សុខចិត្តប្រកាសស្វែងរកម្ចាស់ ​ទទួលបានការកោតសរសើរខ្លាំង

ថ្មីៗនេះហាងកាហ្វេអាម៉ាហ្សូន បានទទួលការសរសើរជាខ្លាំង ​ព្រោះតែហាងមានភាពស្មោះត្រង់ចំពោះភ្ញៀវខ្លាំង ​ដោយបានរើសលុយភ្ញៀវដែលជ្រុះបាត់ ​សុខចិត្តប្រកាសស្វែងរកម្ចាស់ ​ដែលជាទង្វើពេញដោយការកោតសរសើរ។

82488954_2250670928571481_4981810795164729344_o

83113896_2250670891904818_4481610133549350912_o

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្កូវការរបស់ Café Amazon Cambodia បានរៀបរាប់ថា៖ « 📣❗️Cafe Amazon សាខា អាម៉ាហ្សូនមុន្នីរ៉េតអ៊ីនធើខន សូមជំរាបជូនដំណឹងដល់អតិថិជនជាទីគោរព

នៅថ្ងៃទី 23 ខែ មករា ឆ្នាំ 2020 វេលាម៉ោង 17:09 នាទី បុគ្គលិករបស់យេីងខ្ញុំរេីសបានលុយចំនួន$500នៅជិតនឹងកន្លែងគិតលុយ។ បន្ទាប់ពីបានស្វែងរកម្ចាស់លុយដែលបានជ្រុះបាត់លុយនេះមិនឃេីញ យេីងក៏បានឆែកមេីលកាមេរ៉ាសុវត្តិភាព។

ម្ចាស់លុយខាងលេីនេះជាស្រ្តី អាយុចន្លោះ៣០ឆ្នាំទៅ៣៥ឆ្នាំ។ ម្ចាស់លុយដែលបានជ្រុះលុយនេះ អាចមកទទួលយកលុយចំនួន$500នេះវិញនៅសាខាដែលបានរៀបរាបខាងលេីនេះ។

សូមអរគុណ ចំពោះការគាំទ្រ និង ការផ្តល់ទំនុកចិត្តដ៏ល្អរបស់អ្នក! ពួកយេីងរីករាយស្វាគមន៍ចំពោះលោកអ្នកជានិច្ច ​»។

S 123

នេះពិតជាទង្វើពេញដោយទំនួលខុសត្រូវ និងមានភាពស្មោះត្រង់ពិតមែន ​ដែលរាល់បណ្តាហាងនានាគួរតែយកតម្រាប់តាម ​៕

82840847_2250670858571488_6557205735640399872_n

83991354_2250670885238152_5623721231241969664_o