ថ្មីៗនេះវីរុសថ្មី ដែលមានរោគសញ្ញាស្រដៀងនឹងជំងឺសារ បានធ្វើឱ្យគ្របគ្នាខ្លាចរអារ ដោយជំងឺថ្មីនេះមានប្រភពមកពីទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ត្រូវគេជឿថា ជាប្រភពនៃមេរោគរលាកសួតថ្មីមួយ ឬ កូរ៉ូណាវីរុស (Coronavirus)។
រហូតមកទល់ពេលនេះ ជំងឺកាចសាហាវមួយនេះបាន ឆ្លងមកកាន់មនុស្ស និងសម្លាប់អាយុជីវិតមនុស្សជាច្រើន ថែមទាំងបន្តរាតត្បាតនៅក្នុងប្រទេសចិន និងឆ្លងចេញទៅប្រទេសដទៃកាន់តែច្រើនទៀត អាជ្ញាធរចិនបានសម្រេចបិទចរាចរណ៍និងសកម្មភាពនានាក្នុងទីក្រុងអ៊ូហានដែលមានប្រជាជន១១លាននាក់នេះ កាលពីថ្ងៃព្រហស្បតិ៍មុននេះ។
កាន់តែសោកស្តាតពេលនេះ វេជ្ជបណ្ឌិតមួយរូប ដែលត្រូវបានគេដឹងថាជាវេជ្ជបណ្ឌិតមួយរូបស្ថិតនៅក្នុងជួរមុខ មើលថែទាំ និងព្យាបាលអ្នកជំងឺនេះដំបូងគេដែលបានកើតឡើងនៅក្រុង Wuban ត្រូវបានគេដឹងថាបានឆ្លងជំងឺមួយនេះកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ តែពេលនេះថែមទាំងបានបាត់បង់ជីវិតហើយនៅថ្ងៃនេះ ។
វេជ្ជបណ្ឌិតដែលបានបំពេញតួនាទីគួរឱ្យសរសើររហូតបាត់បង់ជីវិតរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ Liang Wudong អាយុ ៦២ឆ្នាំ មកពីខេត្តHubei ដោយវេជ្ជបណ្ឌិតមួយរូបនេះបានស្លាប់ ក្រោយពីឆ្លងជំងឺវីរុសនេះរយៈពេល៩ថ្ងៃប៉ុណ្ណោះ៕