សូមក្រសួងពាក់ព័ន្ធជួយផង! និស្សិតខ្មែររៀននៅទីក្រុង ​Wuhan ប្រទេសចិន ដែលកំពុងតែផ្ទុះវីរុសថ្មី ​កំពុងតែស្វែងរកជំនួយជាបន្ទាន់ – Kalib9 ជីវិតកម្សាន្ត | Pelklas

សូមក្រសួងពាក់ព័ន្ធជួយផង! និស្សិតខ្មែររៀននៅទីក្រុង ​Wuhan ប្រទេសចិន ដែលកំពុងតែផ្ទុះវីរុសថ្មី ​កំពុងតែស្វែងរកជំនួយជាបន្ទាន់

ជាការពិតណាស់ ​វីរុសថ្មីឈ្មោះថា ​Corona  ដែលជាជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីស្រដៀងនឹងជំងឺសារ បានធ្វើឱ្យគ្រប់គ្នាខ្លាចរអារខ្លាំង ​ដោយសារតែជំងឺនេះឆ្លងយ៉ាងលឿនតាមផ្លូវដង្ហើមអាចបណ្តាលឱ្យស្លាប់យ៉ាងឆាប់រហ័ស  ជាពិសេសវីរុសនេះបាននឹងកំពុងតែរាលដាលពេញប្រទេសចិន និងប្រទេសនានា ​ដោយជំងឺនេះផ្ទុះឡើងដំបូងនៅក្នុងក្រុង ​Wuhan  ប្រទេសចិន ​រហូតប្រជាជនជាង ​១១លាននាក់នៅក្នុងក្រុង  Wuhan  នេះត្រូវបានគេហាមដាច់ខាតចេញពីទីក្រុងនេះ ​បង្ការការឆ្លងរាលដាលទៅបណ្តាខេត្ត និងប្រទេសដទៃ។

តែអ្វីកាន់តែរន្ធត់ចិត្តនោះ ​និស្សិតខ្មែរមួយរូបក៏ត្រូវបានគេដឹងថាកំពុងតែជាប់គាំងនៅក្នុងក្រុង Wuhan  ប្រទេសចិនដែលកំពុងតែផ្ទុះជំងឺវីរុសកាចសាហាវនេះផងដែរ ​បើទោះបីជាមិនមានបញ្ហាទាក់ទងនឹងការឆ្លងជំងឺ ​តែនិស្សិតមួយរូបនេះបានប្រឈមមុខនឹងការរស់នៅគួរឱ្យបារម្ភនោះគឺការដាច់ស្បៀងតែម្តង។

83283178_2533832460061643_4207182523861565440_n

តាមរយៈគណនីហ្វេសប៊ុក Oeun Leakhena ដែលជាសាច់ញាតិរបស់និស្សិតមួយរូបនោះបានរៀបរាប់ថា៖ « ខណ:ពេលដែល​វីរុសកំពុងផ្ទុះនៅស្រុកចិន​ ប្អូនប្រុសដែលទៅស្នាក់នៅរៀនសូត្រនៅទីនោះកំពុងតែជាប់គាំង​ មកស្រុកខ្មែរវិញក៏មិនបាន​ ជាពិសេសជិតដាច់ស្បៀងទៀត​ ព្រោះថាបណ្តាផ្សារនានាត្រូបិទដំណេីរការទាំងអស់​។

🙏សូមប្រមុខថ្នាក់ដឹកនាំជួយរកដំណោះស្រាយដល់ប្អូនប្រុស​ ​ចាន់ថន​ រស្មី​ Chanthorn Raksmey. ក៏ដូចជានិស្សិតផ្សេងៗទៀតផងដែរ🙏 អ្នកម្តាយយំឡេីងខ្សោះខ្លួនអស់ហេីយ​»។

S Ert

ដូច្នេះសូមក្រសួងពាក់ព័ន្ធ ​ឬខាងស្ថានទូតខ្មែរនៅក្នុងប្រទេសចិន ​ជួយដោះស្រាយបញ្ហា និងការលំបាករបស់និស្សិតខ្មែរយើងផង ​ព្រោះនៅទីនោះបើតាមព័ត៌មានបានឱ្យដឹងមាននិស្សិតខ្មែរយើងរស់នៅដល់ទៅ ២០នាក់  សុទ្ធតែកំពុងតែជួបបញ្ហាអាសន្នធំ ​ភ័យទាំងការឆ្លងវីរុសថ្មី ​ភ័យទាំងគ្មានស្បៀងអាហារចិញ្ចឹមជីវិត ​ដោយសារតែខេត្តនោះហាងទំនិញនានាបានបិទលែងលក់ទំនិញតទៅទៀតហើយ ​ពោលគឺប្រជាជនទាំងអស់នៅក្នុងផ្ទះមិនហ៊ានចេញក្រៅ ភ័យព្រួយខ្លាចឆ្លងវីរុស ​Corona  ថ្មីនេះតែម្តង ៕

82822916_2533832586728297_8159741287424065536_n

82718273_2533832476728308_8050371538664292352_n

1

2

3

4