មនុស្ស​ស្រី​គ្មាន​ថ្ងៃ​ដើរចេញ​ដាច់ខាត បើ​មិន​​ឈឺចាប់​ខ្លាំង​ដោយសារ​រឿង ៥ យ៉ាង​នេះ​

បើ​មិន​ឈឺចាប់​ដល់​កម្រិត​កំពូលទេ មនុស្ស​ស្រី​ពិតជា​នៅស៊ូ​​ត្រាំត្រែង​នឹង​បុរស​ដែល​ខ្លួន​ស្រលាញ់ ទោះ​លំបាក​ប៉ុណ្ណា​ក៏​ដោយ។ តែ​បើ​ឈឺចាប់​ដល់​ថ្នាក់​ស្ពឹក​ខ្លួន​ហើយ​នោះ ស្រី​ៗ​នឹង​ដាច់​ចិត្ត​ដើរ​ចេញ​មិន​ងាក​ក្រោយ ព្រោះ​ហេតុផល ៥ យ៉ាង​នេះ៖

១.លួចលាក់​មាន​ក្រៅ ហើយ​ប្រើ​អំពើ​ហិង្សា មនុស្ស​ស្រី​បើ​ទោះ​ជា​ដឹង​ថា បុរស​ដែល​ខ្លួន​ស្រលាញ់​លួច​ក្បត់ចិត្ត​ក៏​មិន​ចាកចេញ​ពី​គេ​ដែរ។ តែ​ទង្វើ​ដែល​ទ្រាំ​មិន​បាន គឺ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ជាង​ជីវិត បែរ​ជា​ហ៊ាន​ប្រើ​អំពើ​ហិង្សា​មក​លើ​យើង​ទាំង​កាយ​ចិត្ត។

២.មើលងាយ​ដល់​អ្នក​មាន​គុណ ទទួល​រង​ការ​មើលងាយ​មើល​ថោក​ត្រឹម​ខ្លួន​ឯង មនុស្ស​ស្រី​គ្មាន​ថ្ងៃ​ចិត្ត​ដាច់​ពី​បុរស​ឡើយ តែ​បើ​គេ​ធ្វើ​បែប​នេះ​ដាក់​ក្រុម​គ្រួសារ​យើង​វិញ ពិតជា​មិន​អាច​ទ្រាំ​បាន​ទៀត​ទេ។

៣.ក្បត់​នៅ​នឹង​មុខ ដល់​ដំណាក់​កាល​បែប​នេះ ទោះ​ជា​ស្រលាញ់​ខ្លាំង​ប៉ុណ្ណា ក៏​ដាច់​ចិត្ត​ចេញ​​ទាំង​មិន​ងាក​ក្រោយ​ដែរ ព្រោះ​ការ​ក្បត់​នៅ​នឹង​មុខ គឺជា​ការ​បញ្ឈឺ​គ្នា​ស្រស់​ៗ​តែ​ម្ដង។ មនុស្ស​ស្រី​ដែល​អាច​ទ្រាំ​ដល់​សភាព​បែប​នេះ គ្មាន​ទឹក​ភ្នែក​ទេ។

៤.ហ៊ាន​ឲ្យ​ស្រី​ថ្មី​មក​ឌឺដង បើ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ ស្រី​ៗ​សុខចិត្ត​កាត់​បេះដូង​ខ្លួន​ដែល​កំពុង​ពេញ​ស្រលាញ់ ព្រោះ​បែប​នេះ​វា​ហួសហេតុ​ខ្លាំង​មិន​អាច​ទទួល​យក​បាន​ឡើយ។

៥.ស្រលាញ់​យើង​ទុក​ត្រឹម​លេង​សើច ស្រី​ៗ​សុខ​ចិត្ត​ទ្រាំ​ទោះ​បី​គេ​មិន​សូវ​ខ្វាយខ្វល់ តែ​មិន​អាច​ស៊ូទ្រាំ​ជាមួយ​ទង្វើ​បុរស​ដែល​ចាត់ទុក​យើង​ត្រឹម​កំដរ​អារម្មណ៍​នោះ​ទេ៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ fbgoo.co