វីរុសថ្មី Corona ដែលជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដូចជាជំងឺសារ និងមានរោគសញ្ញា ស្រដៀងនឹងជំងឺផ្តាសាយធំ បាននឹងកំពុងតែរាតត្បាតទៅកាន់ប្រទេសជាចិន ដោយជំងឺនេះផងដែរមានប្រភពផ្ទុះឡើងពីខេត្ត Wuhan ប្រទេសចិន ដែលគេសង្ស័យថាឆ្លងតាមរយៈហាងលក់សាច់សត្វព្រៃខុសច្បាប់នៅក្នុងហាងទីក្រុងនោះតែម្តង។
ក្រៅពីប្រជាជននៅក្នុងខេត្ត Wuhan និងទូទាំងប្រទេសចិនផ្ទាល់ កំពុងតែជូបហានិភ័យ និងរងការភ័យខ្លាចយ៉ាងណាក៏ដោយ តែអ្នកដែលប្រឈមមុខនឹងការឆ្លងវីរុសនេះខ្ពស់ ថែមទាំងប្រឹងទាំងកម្លាំងកាយចិត្តថែទាំងអ្នកជំងឺ រួមទាំងស្រាវជ្រាវវិធីព្យាបាលផងនោះ គឺជាក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិនទៅវិញទេ។
តែទោះបីជានឿយហត់ និងប្រឈមមុខនឹងការឆ្លងខ្ពស់ តែមានរឿងរ៉ាវតូចៗជាច្រើនបានធ្វើឱ្យបេះដូងក្រុមគ្រូពេទ្យកក់ក្តៅ និងមានកម្លាំងចិត្តប្រឈមមុខនឹងវីរុសនេះជាបន្តទៅទៀតផងដែរ។
ដោយ ថ្ងៃទី ២៤ ខែមករា លោក Peng Zhiyong ដែលជាប្រធានការិយាល័យវេជ្ជសាស្រ្តផ្នែកជំងឺធ្ងន់ នៃមន្ទីរពេទ្យចុងណាននៃសកលវិទ្យាល័យ Wuhan និងសហការីរបស់លោកបានព្យាបាលអ្នកជំងឺ នៅបន្ទប់ដេកពេទ្យសម្រាប់អ្នកជំងឺធ្ងន់នៃមន្ទីរពេទ្យមួយនេះ គ្រូពេទ្យដែលបានស្លៀកពាក់សម្លៀកបំពាក់ការពារក្រាស់ ពិបាកស្គាល់មុខគ្នា ហេតុដូច្នេះ ពួកគាត់បានសរសេរឈ្មោះរបស់ខ្លួនលើសម្លៀកបំពាក់ការពារ ដើម្បីស្គាល់គ្នា ជាងនេះទៅទៀត ពួកគាត់នៅបានគូរគំនូរមួយចំនួនលើសម្លៀកបំពាក់ដែរ ដើម្បីផ្ញើការជូនពរដ៏ល្អប្រសើរដល់គ្នាទៅវិញទៅមក ។
នេះសបង្ហាញឱ្យឃើញថា ទោះបីជាពួកគាត់កំពុងប្រឈមនឹងជំងឺដ៏កាចសាហាវក៏ដោយ ក៏ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនដែលបានធ្វើឱ្យដួងចិត្តមនុស្សកក់ក្តៅ និងគួរឱ្យសរសើរបានកើតឡើងជារៀងរាល់ថ្ងៃ ៕
ប្រភព៖ Cri ccfr