អបអរសាទរ! តារាសម្ដែងជនជាតិហ្វីលីពីន លោក Mikael Daez ចូលរោងការនៅថ្ងៃ ២៥ មករានេះហើយ

ហ្វីលីពីន៖ តារាសម្ដែងប្រុសសង្ហា ដែលមានឈ្មោះបោះសំឡេងខ្លាំងមួយរូបនៅក្នុងប្រទេសហ្វីលីពីន ហើយក៏បានទទួលស្គាល់ និងគាំទ្រយ៉ាងច្រើនពីប្រជាជនខ្មែរ លោក Mikael Daez ដែលធ្លាប់ដើរតួសម្ដែងក្នុងរឿងជាច្រើន ដូចជា វីរៈនារីអាម៉ាយ៉ា ជាមួយអ្នកនាង Marian Rivera នោះ បានសម្រេចចិត្តដើរចូលរោងការហើយនៅថ្ងៃទី ២៥មករានេះ។

83692967_2696794540375420_1766086772543979520_o

លោក Miakael Daez បានដឹកដៃគូស្នេហ៍រៀបអាពាហ៍ពិពាហ៍ដោយមានការចូលរួមអបអរសាទរពីក្រុមគ្រួសារ និងមិត្តភក្តិ ខណៈលោកគ្រាន់តែបង្ហោះសារប៉ុន្មានឃ្លានៅលើបណ្ដាញសង្គម អមដោយរូបភាពក្នុងឈុតរៀបការ និងចិញ្ចៀនមួយវង់តែប៉ុណ្ណោះ។

84060720_2699153353472872_1693513494667722752_o

គួររំលឹកផងដែរថា លោក Mikael ក៏ធ្លាប់ចូលរួមសម្ដែងភាពយន្តនៅកម្ពុជាដែរ ដែលភាពយន្តនោះផលិតដោយស្ថានីយ៍ទូរទស្សន៍​ CTN ក្រោមចំណងជើងថា «សង្គ្រាមបងប្អូន» ដែលបានចាក់បញ្ចាំងក្នុងរោងភាពយន្ត ហើយមានការចូលរួមសម្ដែងពីលោក ខាត់ វ៉ៃហាំង លោកទេព រិន្ទដារ៉ូ កញ្ញាមាស សនស្រីណៃ និងតារាកិត្តយសជាច្រើនរូបទៀតផងដែរ៕

 

Blood In Dispute

28471809_1606401852748033_6165389214452623042_n

82127136_2676626742392200_5469433709478281216_o

82683969_2676626852392189_1176315087661563904_o

83031243_2691486824239525_6274402703502213120_o

83298559_2696794700375404_3537888179463913472_o

83544138_2696794620375412_3093237959135068160_o

84362423_2699153303472877_2169754805776416768_o

Amaya Mikael Daez 001

Amaya_pic_01

Oiv1tbui3vqkkib