មើលសឹងមិនស្គាល់! សម្រស់តួឯកស្រីក្នុងរឿង Tag ចុងក្រោយ ស្រស់ស្អាតខុសគ្នាដាច់ពីក្នុងរឿង – Kalib9 ជីវិតកម្សាន្ត | Pelklas

មើលសឹងមិនស្គាល់! សម្រស់តួឯកស្រីក្នុងរឿង Tag ចុងក្រោយ ស្រស់ស្អាតខុសគ្នាដាច់ពីក្នុងរឿង

ភ្នំពេញ៖ ស្របពេលខ្សែភាពយន្តខ្នាតធំប្រចាំដើមឆ្នាំ ២០២០ របស់ផលិតកម្ម LD Picture រឿង Tag ចុងក្រោយ (The Last Tag) កំពុងចាក់បញ្ចាំងក៏មានមហាជនជាច្រើនកោតសសើរពីសាច់រឿងនេះមិនដាច់ពីមាត់ថាពិតជារឿងដ៏ល្អមើលមួយរឿងរបស់ខ្មែរ ខណៈការផលិត ក៏ដូចជាការសម្ដែងមានភាពល្អប្រសើរយ៉ាងច្រើនមែនទែន។

81621181_1515080155316790_4356196431376154624_n

ដោយឡែកតួសម្ដែងស្រីនៅក្នុងរឿងនេះដែលសម្ដែងជាតួខ្មោចនោះ ត្រូវបានគេទម្លាយប្រាប់ថា បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូដដ៏មានភាពល្បីល្បាញមួយរូប ហើយការថតភាពយន្តខ្នាតធំបែបនេះ គឺជាស្នាដៃដំបូងរបស់នាងផងដែរ។ តារាបង្ហាញម៉ូដរូបនោះមានឈ្មោះថា "Ella" និងឈ្មោះពិតគឺ មុន្នី វ៉ាន់ច័ន្ទពិសី ដែលនាងទើបតែមានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។

73230973_1444503659041107_333936894129733632_o

78050874_1470439726447500_6049991942186467328_n

រឿង Tag ចុងក្រោយ (The Last Tag) នេះជាស្នាដៃថ្មីរបស់ផលិតកម្ម LD Picture ក្រោយពីជោគជ័យស្នាដៃរឿង «នាឡិកា : ដាស់វិញ្ញាណ»  នាចុងឆ្នាំ២០១៩។ គួរបន្ថែមផងដែរថា ភាពយន្តខ្នាតធំទាំងពីររឿងនេះ ជាស្នាដៃនិពន្ធដោយអ្នកនិពន្ធវ័យក្មេង លោក នួន ម៉ូលីន ដែលជាអ្នកនិពន្ធទើបបោះជំហានចូលក្នុងវិស័យភាពយន្តខ្នាតធំថ្មីៗនេះ ក្រោមការផ្ដល់ឱកាសពីថ្នាក់ដឹកនាំ ផលិតកម្ម LD Picture។ ប្រភពបន្ថែមបានបង្ហាញថា បច្ចុប្បន្ននេះ ផលិតកម្ម LD កំពុងសម្រឹតសម្រាំងផលិតខ្សែភាពយន្តខ្នាតធំជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការអ្នកទស្សនា ហើយនៅក្នុងនោះដែរ ក៏មានរឿង នាឡិកា វគ្គជញ្ជាំងក្រហម (The Red Wall) ផងដែរ៕

64958179_2279386402321238_765037527726817280_n

80034810_1487755711382568_1431006412091162624_o

80112486_1487755798049226_5660902977871806464_n

81682034_1190507287813462_3787903079077117952_n

82637288_1524402187717920_4055829220675289088_n

83390303_1529532857204853_3186666906710966272_o