ពិតអត់ ​ខ្សែភាពយន្តល្បីៗកាលពីមុនទាក់ទងនឹងជំងឺឆ្លង និងគ្រោះធម្មជាតិ បានក្លាយទៅជារឿងពិតនាពេលបច្ចុប្បន្ន?

ជាការពិតណាស់ថ្មីៗនេះវីរុសថ្មី ​កូរ៉ូណាបានកំពុងតែធ្វើឱ្យពិភពលោកខ្លាចរអារខ្លាំង ​ដោយជំងឺនេះបានផ្តើមចេញពីក្រុង Wuhan  ប្រទេសចិន ​ឆ្លងទៅប្រទេសជាច្រើន ​ដោយថ្មីៗនេះសូម្បីតែប្រទេសកម្ពុជាយើងក៏បានរកឃើញមានករណីអ្នកឆ្លងវីរុសនេះមួយករណីដែរ ​ដែលអ្នកដែលឆ្លងគឺជាភ្ញៀវទេសចរមកពីក្រុង​ Wuhan  តែម្តង។

Ca_coronaviruscontagious_012720getty

ជាក់ស្តែងថ្មីៗនេះគេបានសង្ស័យថា ​ខ្សែភាពយន្តមួយចំនួនដែលធ្លាប់បញ្ចាំងកាលពីប៉ុន្មានឆ្នាំមុនទាក់ទងនឹងមេរោគ ​ជំងឺ និងគ្រោះធម្មជាតិមួយចំនួនបែរជាបានកើតឡើងជាបន្តបន្ទាប់ដូចទស្សន៍ទាយដឹងជាមុន។

តាមរយៈគណនីហ្វេសប៊ុកផេក វិភាគកុន : Academic Film Review បានរៀបរាប់ថា៖

«  ពេលខ្លះរឿងវាឆ្លុះបញ្ចាំងពីអនាគត អ្នកទាំងអស់គ្នាមានដឹងហ្ហេសកាលពីឆ្នាំ 2009 Hollywood បានចេញរឿងបែបវិនាសកម្ម គ្រោះមហន្តរាយរលក Tsunami ដែល Admin ចូលចិត្តជាងគេមួយ មានចំណងជើងថា 2012 វាចៃដន្យអីចំពេលដែលកូរ៉េខាងត្បូង ចេញរឿងបែប Disaster អញ្ចឹងមួយដែររបស់ផលិតកម្ម CJ Entertainment Studio មានចំណងជើងថា #Tidal_Wave 🌊 ដូចគ្នា។

កាលហ្នឹងប្រាប់ទៅ គ្រាន់តែចេញពីររឿងនេះភ្លាម គេនាំគ្នាល្បី #ភ្លើងឆេះកាល នៅឆ្នាំ2012 ហើយ ម្នាក់ៗនាំគ្នាភ័យ ពិសេសក្មេងៗ មិនដឹងជារត់ទៅណាទេ បើអ្នកជំទង់ៗវិញភ៏យខ្លាចស្លាប់ទៅអត់លិត ម្នាក់ៗ ស្វះស្វែងណាស់ ដល់ចាស់ៗវិញអង្គុយផឹកតែធ្វើព្រងើយ😌។

Rkkfai993

💥 ស្រាប់តែ3 ឆ្នាំក្រោយព្រឹត្តិការណ៍ដែលគេស្មានទុកនោះបានកើតឡើងពិតមែនតែម្តង មិនមែននៅអាមេរិកឬកូរ៉េឯណា ដល់កឆ្នាំ 2011 នៅជប៉ុន ទីក្រុង #Sendai រលក Tsunami ផង គ្រោះរញ្ជួយដីផង កើតឡើងក្នុងពេលតែមួយតែម្តង ត្រឹមរយៈ 6នាទីទេ គ្រោះមហន្តរាយនេះសម្លាប់មនុស្ស អស់ប្រមាណជាង 15000នាក់ 3000នាក់បាត់ខ្លួន 6000នាក់ជាងរងរបួស ហើយខូចខាត ហេដ្ឋារចនាសម្ព័ន្ធប្រមាណ បើគិតជាទឹកប្រាក់ជិត 360 ពាន់លានដុល្លាអាមេរិក ជប៉ុនពេលនោះវេទនាដល់-កឡើងចង់ក្រហើយ ប៉ុន្តែប្រទេសគេជាប្រទេសអភិវឌ្ឍន៍មានឯណា មិនយូរ ប៉ុន្មានគេស្រោចស្រងមកវិញបានបាត់។

🎞🎞ចំណុចនេះចង់និយាយដល់អ្នកផលិតខ្សែភាពយន្តខាងលើ ហេតុអ្វីពូកែស្រមើលស្រម៉ៃម្លេះ ហាក់ដូចជាដឹងនូវអ្វីដែលអាចកើតឡើងពិតប្រាកដបានមុនអញ្ចឹង🥺បើអ្នកមិនទាន់បានទស្សនាសាករកសិនទៅដូចបេះដាក់តែម្តង។

Rkkfai994

🔥🔥🔥បកមករឿងបច្ចុប្បន្នយើងវិញ នៅចិនសុខៗស្រាប់តែផ្ទុះជំងឺម្យ៉ាងដែលមានឈ្មោះថា #Coronavirus 🦠 ដែលឥទ្ធិពលរបស់វាអាចសម្លាប់មនុស្សបានយ៉ាងងាយក្នុងរយៈពេលខ្លី ដូចអ្វីដែលរឿងកូរ៉េមានចំណងជើងថា #The_Flu ចេញផ្សាយកាលពីឆ្នាំ2013អញ្ចឹង ដែលសាច់រឿង គេតម្រូវឲ្យពាក់ម៉ាស ការពាររោគផ្តាសាយ ព្រោះវាអាចឆ្លងតាមខ្យល់ដង្ហើមដូចគ្នា មានណាគេជម្លៀសមនុស្សចេញពីទីក្រុងខ្ទេច ទុកតែអ្នកឆ្លងមេរោគទេដែលគេមិនឲ្យទៅ។

Rkkfai992

និយាយដល់ចំណុចនេះដូចចិនទៀតហ្ហាស ដូនអ្វីដែលអ្នកនិពន្ធគិតទុកមុនទៀតហើយ ការពិតវាកើតឡើងមែន វាមិនត្រឹមតែជាប្រលោមលោកទេ តែនេះជារឿងពិត😨។

⛔️ឥឡូវចិនចាប់ផ្តើមសង់មន្ទីពេទ្យធំមួយត្រឹមរយៈពេលតែ 10ថ្ងៃប៉ុណ្ណោះ ដើម្បីផ្ទុះអ្នកជំងឺដែលឆ្លងរោគ Corona នេះ ឲ្យដាច់ដោយឡែកពីគេតែម្តង ដើម្បីទទួលបានការព្យាបាល🥺ព្យាបាលស្រួលមិនស្រួលស្លាប់ទាំងគ្រូពេទ្យទៀត🥺។

⚠️🚸ពេលខ្លះទស្សនារឿងមិនមែនចេះតែឥតប្រយោជន៍នោះទេ យើងអាចដឹងមុននូវអ្វីដែលអាចកើតឡើង ចេះវីធីការពារ បើបានជួបប្រទះដូចអ្វីដែលយើងធ្លាប់ទស្សនា ប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនខ្មែរយើង។ ៕

🔅🔅🔅🔅🔅🔅🔅🔅🔅🔅

⛔️⭕️រូបភាពខាងក្រោយនេះជាវិធីខ្លះៗដើម្បីបង្កាទប់ស្កាត់ ក៏ដូចជាឲ្យដឹងនូវរោគសញ្ញានៃជំងឺ Coronavirus មួយនេះ៖👇

🦠🦠🦠🦠🦠🦠🦠🦠🦠🦠

Admin_ចចកខ្មៅ 🐺

✔️ផេក_វិភាគកុន #AcademicFilmReview ✍️📜🎞»៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Rkkfai995