ប្រយ័ត្នផងពេលចោរលួច ​ឬឆក់ជាប់ឯកសារសំខាន់ដូចជាប៉ាស្ព័រ ឬអត្តសញ្ញាណបណ្ណ!​ជួបហើយករណីយកឯកសារទៅប្រើប្រាស់ខុសច្បាប់រហូតដល់…! – Kalib9 ជីវិតកម្សាន្ត | Pelklas

ប្រយ័ត្នផងពេលចោរលួច ​ឬឆក់ជាប់ឯកសារសំខាន់ដូចជាប៉ាស្ព័រ ឬអត្តសញ្ញាណបណ្ណ!​ជួបហើយករណីយកឯកសារទៅប្រើប្រាស់ខុសច្បាប់រហូតដល់…!

ជាការពិតណាស់មនុស្សម្នាក់ៗសុទ្ធតែមានឯកសារសំខាន់បញ្ជាក់អត្តសញ្ញាណដូចៗគ្នា  ដូចជា​អត្តសញ្ញាណបណ្ណ និងប៉ាស្ព័រជាដើម  ដោយរបស់នេះជារបស់ដែលបាត់ហើយពិបាកនឹងធ្វើ ​ហើយអាចនឹងមានជនអគតិយកធ្វើរឿងមិនល្អផងដែរ។

ជាក់ស្តែងថ្មីៗនេះនារីរូបស្រស់មួយរូបបានរៀបរាប់បញ្ហារបស់ខ្លួន ក្រោយពីមានជនជាតិចិនបានឆក់កាបូបរបស់នាង ​ហើយពេលនេះកំពុងតែមានបញ្ហាផ្លូវច្បាប់ធ្ងន់ធ្ងរ ដោយសារតែពួកជនជាតិចិននោះបានយកប៉ាស្ព័រមកធ្វើអំពើខុសច្បាប់ដែលជារឿងគួរឱ្យបារម្ភខ្លាំង។

Images

តាមរយៈគណនីហ្វេសប៊ុក Mey Mey បានរៀបរាប់ថា៖ « ពួកអាចិនអាចង្រៃចាំមើលតែខ្ញុំនំទេរទៅប្ដឹងពួកហែងយកក្បាលពួកហែងមកចូលគុក ឆកកាបូបខ្ញុំហើយយក ID Card and passport ខ្ញុំទៅធ្វើជំនួញខុសច្បាប់ជាមួយនិងUSA រហូតគេទាក់ទងមកប្រាប់ខ្ញុំ ពួកនេះកើតមកនាំចង្រៃគេណាស់ សំខាន់ខូចឈ្មោះខ្ញុំ មិនអាចទៅUSA បាន បើមានបងប្អូនចង់ផ្ញើរលុយមកក៏មិនបាន ដោសាតែអាចង្រៃចិនវាលួចអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែន

ធ្វើថ្មីបានវិញហើយតែអាបាត់ទៅវាយកទៅធ្វើអីខ្លះទេ 😡😡😡😡😡😡😤😤😤 ​»។

S 1

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នមែនទែនចំពោះឯកសារសំខាន់ដែលមានជាប់ខ្លួន  ៕