ថ្មីៗនេះដោយសារតែវីរុសកូរ៉ូណា ដែលជាវីរុសឆ្លងតាមផ្លូវដង្ហើម មានការផ្ទុះចេញពីក្រុង Wuhan ប្រទេសចិន ហើយរាលដាលពេញប្រទេសចិន ឆ្លងដល់ប្រទេសដទៃ ជនជាតិចិន បានធ្វើឱ្យពិភពលោកខ្លាចរអារខ្លាំង រហូតប្រទេសខ្លះ បានហាត់ឃាត់ការហោះហើរពីប្រទេសចិនទៀតផង។
ហើយដោយសារតែថ្មីៗនេះ ប្រទេសកម្ពុជាយើង ទើបតែរកឃើញករណីឆ្លងមេរោគនេះ ១ករណី ដែលកើតលើជនជាតិចិនមកពីក្រុង Wuhan ដែលមកទេសចរណ៍នៅកម្ពុជានោះ រឹតតែធ្វើឱ្យប្រជាជនខ្មែរមានការខ្លាចរអារជនជាតិចិនមួយកម្រិតទៀត។
បន្ថែមពីនេះថ្មីៗនេះដែរ ជនជាតិចិនជាច្រើនមានបញ្ហាត្រូវបានគេគ្រប់គ្នាខ្លាចរអារមិនហ៊ាននៅជិតនោះទេ សូម្បីតែជនជាតិចិនដែលមកចុះពីព្រលានយន្តហោះថ្មីៗក៏មិនត្រូវបានគេឱ្យស្នាក់នៅផងដែរ។
យោងទៅតាមរយៈគណនីហ្វេសប៊ុក រ៉ានី ហាងលក់ទូរស័ព្ទដៃទំនើប បានរៀបរាប់ថា៖ « ចិនពីរនាក់នេះគាត់ដើររកកន្លែងស្នាក់នៅអត់បានទេលូវ មកនៅសំកុកនៅកៀនហាងខ្ញុំមើលទៅគួរទៅអោយអាណិតណាស់ ទីតាំងនៅមុខផ្សារឃ្លាំងលើ »។
ជាការពិតណាស់ ករណីនេះពិតជាមានការអាណិតលើជនជាតិចិន តែយ៉ាងណាក៏មិនដឹងធ្វើយ៉ាងម៉េចដែរ មានតែសូមឱ្យក្រសួងពាក់ព័ន្ធ ឬខាងស្ថានទូតចិនជួយសម្រួលជនជាតិចិនដែលមានបញ្ហាតែប៉ុណ្ណោះ៕