អំពេីល្អមិនសាបសូន្យ! បងស្រីម្នាក់បានប្រកាសចែកជូនម៉ាស់ជូនដល់អ៊ុំៗដែលខ្វះខាត​ដោយមិនគិតថ្លៃ !

ថ្មីៗនេះយេីងបានឃេីញហេីយថាតម្លៃម៉ាស់នៅកម្ពុជាកំពុងតែឡេីងថ្លៃខ្លាំងដោយសារតែការចេញសេចក្ដីថ្លែងការណ៍ក្នុងការការពារខ្លួនពីការឆ្លងវីរុសថ្មី  ក្រោយបានប្រកាសដំណឹងដោយក្រសួងសុខាភិបាលផ្ទាល់​ ។

80389491_826604121133006_6826520251186806784_o

ហេីយយេីងក៏បានឃេីញមានសប្បុរសជនជាច្រេីនបានធ្វេីការចុះចែកម៉ាស់ជូនដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋយេីងផងដែរ​ ដើម្បីសម្រួលដល់អ្នកដែលខ្វះខាត និងអ្នកដែលពិបាកស្វែងរកទិញម៉ាស់ព្រោះតែតម្លៃថ្លៃខ្លាំងពេក។

Untitled 2

ដោយឡែកបងស្រីម្ចាស់គណនីម្នាក់ហ្វេសប៊ុកម្នាក់មានឈ្មោះថា​ Kirivan Heng បានរៀបរាប់នៅលេីបណ្ដាញសង្គមរបស់គាត់ថា​ ៖

«ម៉ាសកម្មង់ពីវៀតណាមមកដល់ថ្ងៃស្អែក ដើររកទិញបានពីកន្លែងមួយទៅកន្លែង ទំរាំបាន80ប្រអប់និង

👉ស៊ែរម្នាក់មួយមកបងប្អូន ខ្ញុំនិងធ្វើការចែកជូនFree ដល់អ៊ុំពូរត់ម៉ូតូរឺ រុឺម៉ក់ អ្នកដែរខ្វះខាតម៉ាស 1ម្នាក់បានត្រឹមតែ5ម៉ាសទេ មិនមានច្រើនទេ

📲អាចអញ្ជើយមកយកម៉ាសFree នៅការ៉ាស់ឡាន Big Bi យើងខ្ញុំ ទីតាំងនៅបឹងសាឡាង 015 623333 /077697878 /017 232338

🙏🏻មានបងប្អូនមួយចំនួនកម្មង់ម៉ាសនាងខ្ញុំ ខ្ញុំនិងយកលុយដែរបងប្អូនទិញម៉ាស និងទៅទិញម៉ាសបន្ថែម ដើម្បីចែកជូនបងប្អូនខ្វះខាតម៉ាសបន្ថែម » ។

គួរឱ្យដឹងផងដែរថា ​នេះពិតជាអំពើល្អប្រពៃប្រាកដមែន  ក្នុងនាមខ្មែរជួយខ្មែរ  ក្នុងពេលវេលាមានអាសន្នបែបនេះ៕

83125802_857568428036575_4969018724699865088_o

83190287_857568401369911_1165281217893892096_o