ជួបផ្ទាល់ហើយភ័យមិនស្ទើរ! ​ខឹងទិញថ្នាំមិនបាន ​លេងដោះម៉ាស់ក្អកដាក់ពេទ្យយកតែម្តង (មានវីដេអូ)

មានរឿងគួរឱ្យហួសចិត្តមួយកើតឡើងនៅទីក្រុង ​Wuhan  ប្រទេសចិន ក្រោយបុរសមិនស្គាល់អត្តសញ្ញាណមួយរូប បានដោះម៉ាស់ក្អកដាក់ក្រុមគ្រូពេទ្យ​ធ្វើឱ្យក្រុមពេទ្យភ័យស្លន់ស្លោមិនស្ទើរខ្លាចឆ្លងវីរុស  Corona  ដែលកំពុងតែធ្វើឱ្យគ្រប់គ្នាខ្លាចរអា។

រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី ២៧ ​ខែមករា ឆ្នាំ ២០២០  ដោយហេតុការណ៍នេះបានកើតឡើងដំបូង ​គឺដោយសារតែមានបុរសមួយរូប បានឈរនិយាយ រួចហុចក្រដាសថ្នាំឱ្យគ្រូពេទ្យ ​តែស្រាប់តែសុខៗបុរសនោះដោះម៉ាស់ចេញរួចក្អកដាក់គ្រូពេទ្យតែម្តង ​ធ្វើឱ្យគ្រូពេទ្យរូបនោះភ័យស្លន់ស្លោរក្រោករត់ចេញពីកៅអីទាំងព្រលឹងចុងសក់។

ហេតុការណ៍នេះបានកើតឡើងដោយសារតែបុរសមួយរូបនោះខឹងនឹងគ្រូពេទ្យក្រោយពេលឈរទិញថ្នាំ ​តែពេទ្យគ្មានថ្នាំដែលខ្លួនត្រូវការ។ ដោយភ័យខ្លាចខ្លួនឆ្លងវីរុសថ្មីនេះ ក្រោយពីកើតហេតុខាងលើនេះរួចមក បុរសរូបនោះត្រូវបានគេយកទៅពិនិត្យមើលថាមានផ្ទុកវីរុសកូរ៉ូណានោះដែរឬអត់ តែក្រោយមកក៏បានរកឃើញថា បុរសនោះមានអាការផ្ដាសាយ និងក្អកធម្មតាប៉ុណ្ណោះ​​ទើបគ្រូពេទ្យដែលត្រូវបានគេក្អកដាក់នោះស្រួលចិត្តលែងបារម្ភវិញ៕

ដើម្បីឱ្យជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអួខាងក្រោមនេះ ៖

41f9b5c37cd9b6fff8db457764595439d7fca255

29ca9d2908e27655de730614e0678652cd6cf2ed