ខ្មែរយេីងមានទៅអន់អី ! សកលវិទ្យាល័យធំៗ៣នៅកម្ពុជាបានសម្រេចផលិតទឹកលាងដៃការពារមេរោគវីរុស​ កូរ៉ូណា​ បានសម្រេចហេីយ​ !

ថ្មីៗនេះដូចយេីងបានដឹងទាំងអស់គ្នាហេីយថា​ ពិភពលោកគឺកំពុងតែព្រួយបារម្ភពីការរីករាលដាលនៃប្រភេទ​ វីរុស​ កូរ៉ូណា​ ដែលនេះគឺជាប្រធានបទក្ដៅគគុកនៅក្នុងបណ្ដាញសង្គមសព្វថ្ងៃនេះ​ ។ ស្របពេលនេះដែរប្រទេសកម្ពុជាគឺមិនទាន់មានការរីករាលដាលនៃវីរុសនេះធំទេ​ ក៏ប៉ុន្តែយេីងក៏ត្រូវតែរក្សាអនាម័យក្នុងខ្លួន​ ដូចជា​ ពាក់ម៉ាស់​ ក៏ដូចជា​ លាងដៃជាមួយនឹងសាប៊ូ​ ឫទឹកលាងដៃឲ្យបានញឹកញ៉ាប់ផងដែរ​ ។

ស្រាប់តែពេលនេះសកលវិទ្យាល័យធំៗ​ ៣​ នៅកម្ពុជា​ ដែលជាសកលវិទ្យាល័យឈានមុខផ្នែកវេជ្ជសាស្រ្តនៅកម្ពុជាក៏បានច្នៃចេញជាទឹកលាងដៃសម្លាប់មេរោគដែលមានប្រសិទ្ធខ្ពស់សម្រាប់ចែកជូនបងប្អូនយេីងតាមតំបន់ដូចជា​ ៖

1 / សកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត

បានផលិតទឹកលាងដៃសម្រាប់និស្សិតក្នុងសាលាក៏ដូចជាបងប្អូនដែលរស់នៅខេត្តកោះកុង ។ ហេីយក៏មានគម្រោងលក់ជូនប្រជាពលរដ្ឋយេីងក្នុងតម្លៃសមគួរមួយដែរ​ ។

83866798_2747604215331514_3338628536180146176_n

2​ / សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ដែលសកលវិទ្យល័យនេះក៏បានសម្រេចរូបមន្តទឹកលាងដៃដែរដែលបានដាក់ឲ្យប្រេីប្រាស់នៅជុំវិញសាលារៀន​ ។

83428931_2747605485331387_114037338828439552_n

3 / សកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល​ ខេមរភូមិន្ទ​

សកលវិទ្យាល័យនេះក៏បានត្រៀមទឹកលាងដៃសម្រាប់កុមារកំព្រានៅឯខេត្តកំពង់ធំដូចគ្នា​ដែរ​ ។

Screenshot (27)

សម្រាប់ទឹកចិត្តខាងលេីនេះគឺជាការបង្ហាញឲ្យឃេីញពីការយកចិត្តទុកដាក់របស់បណ្ដាសកលវិទ្យាល័យធំៗប្រចាំប្រទេសដែលខិតខំព្យាយាមធ្វេីអ្វីដែលអាចធ្វេីទៅបានសម្រាប់សម្រាលទុក្ខរបស់ប្រជាពលរដ្ឋយេីងផងដែរ​ ៕