មួយគូទៀតហើយ! ​ការពារប្រសើរជាងព្យាបាល ​លេងពាក់ម៉ាស់នៅថ្ងៃមង្គលការតែម្តង ​ដើម្បីការពារការឆ្លងវីរុសថ្មី

ជាការពិតណាស់ ​ថ្មីៗនេះវីរុសថ្មីដែលផ្ទុះចេញពីទីក្រុង ​Wuhan  ប្រទេសចិន បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង ​ដោយការឆ្លងវីរុសថ្មីនេះបានឈានរហូតដល់ការបិទក្រុងនេះទាំងមូល ​ដើម្បីការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីនេះផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី ២៧ ​ខែមករា ឆ្នាំ ២០២០នេះ ​ប្រទេសកម្ពុជាក៏បានរកឃើញមួយករណីនៃការឆ្លងវីរុសនេះផងដែរ ដោយករណីនេះកើតទៅលើបុរសជនជាតិចិនម្នាក់ដែលមកពីខេត្ត ​Wuhan  ផ្ទាល់តែម្តង ដោយករណីនេះហើយបានធ្វើឱ្យប្រជាជនកម្ពុជាបានបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ​ដោយការពាក់ម៉ាសការពារ និងការលាងសម្អាតដៃសម្លាប់មេរោគទៀតផង។

1

សូម្បីតែពេលនេះ ​រោងការមួយកន្លែងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ​ដោយសារតែទាំងកូនកំលោះកូនក្រមុំ និងអ្នកកំដរ ​បាននាំគ្នាថតរូបពាក់ម៉ាស់ដើម្បីការពារពីការឆ្លង  មើលទៅប្លែកម្យ៉ាងដែរ ​តែការការពារក៏ប្រសើរជាងព្យាបាលដែរ ​នេះគឺជារការពារខ្លួនពីវីរុសថ្មី៕


3

2

4