ក្រឡេកមួយភ្លែតស្មានតែប៉ូលីសចាប់ផាក ការពិតបងៗប៉ូលីសដើរចែកម៉ាស់សោះ ពិតជាទង្វើគួរឱ្យសរសើរខ្លាំងណាស់ – Kalib9 ជីវិតកម្សាន្ត | Pelklas

ក្រឡេកមួយភ្លែតស្មានតែប៉ូលីសចាប់ផាក ការពិតបងៗប៉ូលីសដើរចែកម៉ាស់សោះ ពិតជាទង្វើគួរឱ្យសរសើរខ្លាំងណាស់

ដោយសារតែវីរុសថ្មីឈ្មោះ ​កូរ៉ូណាវីរុស ដែលផ្ទុះចេញពីក្រុង Wuhan  ប្រទេសចិន ​ថែមទាំងបានរាលដាលដល់ប្រទេសដទៃជាង១០ប្រទេសទូទាំងពិភពលោក ថែមទាំងបានសម្លាប់មនុស្ស ១៧០នាក់ និងមានអ្នកឆ្លងវីុសដល់ ជិត៨ពាន់នាក់ថែមទៀតនោះ ​ធ្វើឱ្យប្រជាជនលើពីភពលោកខ្លាចរអារ ​ថែមទាំងបានបង្កើនការប្រុងប្រយ័ត្នទ្វេរដងតាមរយៈការពារផ្លូវដង្ហើម។

952285_1_1208 China Smog_standard

ជាក់ស្តែងថ្មីៗនេះ ​ដោយសារតែករណីឆ្លងវីរុសថ្មីនេះលើជនជាតិចិន ​ក្នុងទឹកដីប្រទេសកម្ពុជាទៀតនោះ បានធ្វើឱ្យប្រជាជនខ្មែរកាន់តែមានការព្រួយបារម្ភ ​និងព្យាយាមរកវិធីការពារខ្លួនតាមរយៈការពាក់ម៉ាស់ និងស្វែងរកទឹកលាងសម្អាតដៃដើម្បីការពាររោគ សូម្បីតែម៉ាស់ដែលធ្លាប់តែមានតម្លៃសមរម្យក៏បានឡើងថ្លៃខ្លាំងរហូតធ្វើឱ្យមហាជនមានការហួសចិត្តទៀតផង។

Disposable 3 Ply Surgical Mask Gb1p_600

ហេតុនេះហើយបានជាមួយរយៈនេះមានសប្បុរសជនជាច្រើនបានចេញមុខធ្វើការចែកម៉ាស់ដោយឥតគិតថ្លៃទៅដល់បងប្អូនប្រជាជនពលរដ្ឋខ្មែរគួរឱ្យសរសើរ ​ជាពិសេសថ្មីៗនេះសូម្បីតែបងៗប៉ូលីសដែលប្រចាំការនៅម្តុំស្តុបស្ពានអាកាស ​ក៏បានចេញមកចែកម៉ាសឱ្យបងប្អូនតាមដងផ្លូចផងដែរ ​មើលទៅគួរឱ្យកោតសរសើរខ្លាំងណាស់។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ អុី ម៉េង ហ៊ុយ បានបង្ហោះរូបភាពបងប៉ូលីសដើរចែកម៉ាសតាមផ្លូវ ​ថែមទាំងរៀបរាប់ថា៖ «  ថ្ងៃនេះបានម៉ាសប៉ូលីស​ គាំទ្រអំពេីរល្អរបស់កងកំលាំង »

Kn 3432432_(6)

នេះពិតជាទង្វើគួរឱ្យសរសើរពិតមែន  ដែលបងៗប៉ូលីសឆ្លៀតឱកាសពីការងារសុខចិត្តដើរហាលថ្ងៃឆ្លងផ្លូវចុះឡើងដើម្បីចែកម៉ាសឱ្យបងប្អូនប្រជាពលរដ្ឋបានយកទៅប្រើការពារពីវីរុសឆ្លង៕

Kn 3432432_(1)

Kn 3432432_(2)

Kn 3432432_(5)

Kn 3432432_(4)

Kn 3432432_(3)