ជប៉ុនបានធ្វើការពិសោធន៍ព្យាបាលដោយជោគជ័យលើជនជាតិជប៉ុនដែលឆ្លងវីរុសកូរ៉ូណាហើយ ថ្នាំព្យាបាល និង​វ៉ាក់សាំងនឹងមានក្នុងពេលឆាប់ៗ

ជប៉ុន៖ ជារឿងមួយគួរឱ្យរីករាយបំផុត ដោយនៅក្នុងថ្ងៃទី ​៣១ ​ខែមករា ​ឆ្នាំ ​២០២០ នេះ វិទ្យាស្ថានជាតិស្រាវជ្រាវមេរោគឆ្លងនៃប្រទេសជប៉ុន បានប្រកាសថា បានធ្វើការស្រាវជ្រាវ និងសាកល្បងព្យាបាលទៅលើជនជាតិជប៉ុនមួយរូបផ្ទុកនូវកូរ៉ូណាវីរុស ដែលទើបតែត្រលប់មកពីក្រុង ​Wuhan  ប្រទេសចិន ​ប្រកបដោយភាពជោគជ័យ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nippon

Download

យោងទៅតាមបច្ចេកវិទ្យានៃការបណ្តុះ និងចាប់កោសិកាវីរុសដែលហៅថា  isolated virus គឺជាជំហានដំបូងដែលអាចនាំឱ្យវិទ្យាស្ថានជប៉ុនធ្វើការអភិវឌ្ឍន៍បន្ថែមទៀតនៃការផលិតគ្រាប់ថ្នាំ និងវ៉ាក់សាំងការពារកូរ៉ូណាវីរុសនេះក្នុងពេលឆាប់ៗនេះផងដែរ ។ ដោយកោសិកាវីរុសដែលជប៉ុនយកមកសិក្សា និងព្យាបាលអ្នកជំងឺរបស់ខ្លួនដោយជោគជ័យនេះ ​ត្រូវបានគេដឹងថាមានភាពដូចទាំងស្រុងនឹងវីរុសកូរ៉ូណានៅក្រុង ​Wuhan  ដល់ទៅ  ៩៩.៩៩% ឯណោះ។

181909

គួរឱ្យដឹងផងដែរថា ​យោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវមេរោគឆ្លងនៃប្រទេសជប៉ុន វិធីសាស្រ្តបណ្តុះកោសិកាវីរុសមួយនេះមិនមានផលប៉ះពាល់ ​ឬមានជាតិពុលនោះទេ ​ហើយជប៉ុនរីករាយនឹងចែករំលែកវិធីសាស្រ្តមួយនេះសម្រាប់គ្រឹះស្ថាន និងក្រុមហ៊ុននានាដើម្បីយកទៅសិក្សា និងស្រាវជ្រាវបន្តផងដែរ៕

ប្រភព៖ nippon